គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងចុះដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងចុះដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទីល្ងាច បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងចុះដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនពីភ្នំពេញ–ព្រះសីហនុដោយអនុវត្តវិធានការរដ្ឋបាលនៅលើទីតាំងផ្លូវល្បឿនលឿន ស្ថិតនៅភូមិចែងម៉ែង និងភូមិសំរោង ស/កសំរោងក្រោម។ ក្នុងនោះលោកអភិបាលខណ្ឌ ក៍បានបន្តធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មានពីលទ្ធផលនៃការដោះស្រាយផលប៉ះពាល់កន្លងមកផងដែល។ ក្នុងនាមរដ្ឋបាលខណ្ឌពោធិ៍សែនជ័យសូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការស្ថាបនាផ្លូវល្បឿនលឿនតាមការគ្រោងទុក ។
Previous Post Next Post