ទីតាំងរោងចក្រផលិតបារីគ្មានស្លាកយីហោ!មួយកន្លែងនេះ! ឋិតនៅចំណុចប្រឡាយទឹកតូចមួយ ក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល!!!
ពិតជាមានអាថ៌កំបាំង!និងការលាក់បាំងបានល្អខ្លាំងណាស់!ចំពោះរោងចក្រផលិតបារីគ្មានស្លាកយីហោមួយកន្លែងនេះ!សូម្បីតែប្រជាពលរដ្ឋរស់នៅជាប់ជញ្ជាំងរោងចក្រក៏ពួកគាត់ឆ្លើយថាមិនដឹងរោងចក្រនេះគេធ្វើអ្វីដែរ!
តែសំណាងល្អក្រុមសារព័ត៌មានបានជួបក្មេងប្រុសជំទង់ចំនួន 3 នាក់!ដែលពួកគេកំពុងតែមកពីស្ទូចត្រី!ក៏បានចង្អុលប្រាប់អ្នកសារព័ត៌មានថា!នោះគឺជារោងចក្រផលិតបារី!លោកពូ!!!
ពេលដែលក្រុមអ្នកសារព័ត៌មានបានទៅដល់ខាងមុខរោងចក្រផលិតបារីដែលក្មេងប្រុសទាំងបីអ្នកនោះ!ចង្អល់ប្រាប់!
គឺមិនបានឃើញរោងចក្រលើកស្លាកយីហោរបស់រោងចក្រឬក្រុមហ៊ុនបារីនោះឈ្មោះអ្វីឡើយ!តែបានធំក្លិនថ្នាំជក់សាយភាយចេញមកខាងក្រៅ!
ទើបសន្និដ្ឋានថា!ពិតជារោងចក្រផលិតបារីដូចក្មេងប្រុសទាំងបីនាក់នោះចង្អុលប្រាប់ពួកយើងខ្ញុំពិតប្រាកដមែន!
សំណួរសួរថា!ហេតុអ្វីបានជារោងចក្រផលិតបារីគ្មានស្លាកឈ្មោះរោងចក្រឬក្រុមហ៊ុនអញ្ចឹង?!មានន័យថារោងចក្រផលិតបារីមួយកន្លែងនេះ!ប្រហែលជាលួចលាក់ផលិតបារីក្លែងក្លាយឬមិនបានបង់ពន្ធចូលរដ្ឋឲ្យគ្រប់លក្ខខណ្ឌទៅតាមការកំណត់របស់ច្បាប់នោះឡើយ!
ចំណែកឯលោកស្រី លឹម សុឃឿន មេឃុំសៀមរាបមិនបានផ្ដល់ព័ត៌មានលម្អិតដល់អ្នកសារព័ត៌មានឲ្យបានដឹងច្បាស់!អំពីរោងចក្រលួចផលិតបុរីក្លែងក្លាយមួយកន្លែងនេះទេ! ដោយលោកស្រីឆ្លើយថាជាប់រវល់ធ្វើដំណើរតាមផ្លូវស្ដាប់មិនច្បាស់ទេ!បន្ទាប់មកក្រុមសារព័ត៌មានយើងខ្ញុំក៏ព្យាយាមទំនាក់ទំនងខលតាមទូរសព្ទដៃទៅអ្នកស្រីមេឃុំម្ដងហើយម្ដងទៀតដែរតែលោកស្រីមិនលើកទូរសព្ទអ្នកសារព័ត៌មាននោះឡើយ!
អង្គភាពសារព័ត៌មានយើងខ្ញុំស្នើសុំទៅដល់!លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិង ឯកឧត្តមគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឬលោកប្រធានមន្ទីរពាណិជ្ជកម្មព្រមទាំងលោកប្រធានមន្ទីរពន្ធដារខេត្តកណ្ដាលហ្នឹង!
អាជ្ញាធរខេត្ត មេត្តាសូមដាក់មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅទីតាំងរោងចក្រផលិតបារីគ្មានស្លាកយីហោមួយកន្លែងនេះផង!ប្រភពពីគេហទំព័រwww.ssbtvnews.com






