គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
គណះកម្មាធិការចុះត្រួតពិនិត្យ និងវាយតម្លៃលើការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ គ្រប់កំរិតថ្នាក់ខណ្ឌមានជ័យ បន្ត ចុះវាយតម្លៃ សាលាបឋមសិក្សា ចំនួន ៣ទីតាំង ក្នុងខណ្ឌមានជ័យ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

គណះកម្មាធិការចុះត្រួតពិនិត្យ និងវាយតម្លៃលើការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ គ្រប់កំរិតថ្នាក់ខណ្ឌមានជ័យ បន្ត ចុះវាយតម្លៃ សាលាបឋមសិក្សា ចំនួន ៣ទីតាំង ក្នុងខណ្ឌមានជ័យ

។
(រាជធានីភ្នំពេញ) នារសៀល ថ្ងៃ សុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២១ ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និង ថ្នាក់ខណ្ឌ នៃរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថាន សិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌមានជ័័យ បន្តចុះត្រួតពិនិត្យ និង វាយតម្លៃ នូវ សាលារៀន(រដ្ឋ)កំរិតបឋមសិក្សា ចំនួន ០៣ទីតាំងមាន ៖ ១- សាលាបឋមសិក្សាស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ២- សាលាបឋមសិក្សា សឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ៣- សាលាបឋមសិក្សា ភូមិឬស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់បន្ថែមថា ដើម្បី គ្រោងបើកដំណើរការឡើងវិញនៅសាលាបឋម នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះបាន គណះនាយក នាយិកា សាលា ត្រូវត្រៀមលក្ខណះសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និង ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញអាជ្ញាធរមូលដ្ឋាន រួមទាំងអនុវត្តន៍វិធានការសុខាភិបាលអោយបានជាប់ជាប្រចាំផងដែរ ។
Previous Post Next Post