(រាជធានីភ្នំពេញ)នៅព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន រៀចចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់សង្កាត់-ខណ្ឌ រាជធានីភ្នំពេញ ស្ដីពីការប្រើប្រាស់កម្មវិធី App និងតាប្លែត សម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្រោមអធិបតីភាពលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងឯកឧត្តម ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីលោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌ, លោកចៅសង្កាត់ទាំង០៥, មន្ត្រីសង្កាត់ទាំង០៥ ទទួលបន្ទុកកាន់តាប្លែក និងមន្ត្រីក្រសួង-មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

