គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៦៧គ្រួសារ ស្ថិតនៅទីតាំងផ្ទះបាយកុមារ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៦៧គ្រួសារ ស្ថិតនៅទីតាំងផ្ទះបាយកុមារ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

(រាជធានីភ្នំពេញ)នាព្រឹកថ្ងៃចន្ទ ១១ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រក្សាខណ្ឌ និងជាប្រធានកិត្ដិយស អនុសាខាកាកបាទក្រហមខណ្ឌ លោក~លោកស្រីអភិបាលរងខណ្ឌ ក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោកស្រី ម៉ែន សុភាវី ប្រធាន គ.ក.ស.ក ខណ្ឌបឹងកេងកង និងលោកស្រី ប៉ា សុខា សមាជិកក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធាន គ.ក.ស.ក ខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៦៧គ្រួសារ ស្ថិតនៅទីតាំងផ្ទះបាយកុមារ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ * អំណោយរួមមាន៖ •អង្ករចំនួន ១០គីឡូ •មី ចំនួន១០ កញ្ចប់ •ម៉ាស់ ១០ •ត្រីខ ៤ កំប៉ុង •ទឹកសុីអុីវ ២ ដប •ថ្នាំ ១កញ្ចប់ •តែ ១កញ្ចប់ •ទឹកដោះគោខាប់ ចំនួន ១កំប៉ុង *ក្នុងនោះផងដែរផ្ទះបាយកុមារបានចូលរួមឧបត្ថម្ភមានដូចជា៖ •អាវរងា ចំនួន ១ •ទឹកសុទ្ធ ១ដបធំ •នំប័ុង ចំនួន ១ដើម សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា" ៣កុំ ៣ការពារ" ។
Previous Post Next Post