(រាជធានីភ្នំពេញ)នៅព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំនូវគ្រឿងឧបភោគបរិភោគ និងថវិការបស់លោកអភិបាលខណ្ឌ និងរដ្ឋបាលខណ្ឌ ជូនដល់ក្រុមគ្រួសារសពរបស់លោក វ៉េត វុធ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខណ្ឌចំការមន ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយរោគាពាធ។
អំណោយដែលរដ្ឋបាលខណ្ឌ រួមមាន៖
-អង្ករ ៥០គីឡូក្រាម
-ទឹកបរិសុទ្ធ ០២កេស
-ទឹកភេសជ្ជៈ ០២កេស
-មី ០២កេស
-ត្រីខ ០២យួរ
-ទឹកស៊ីអ៉ីវ ០២យួរ
-ទឹកត្រី ០២យួរ
-ថវិកា ១,៥០០ដុល្លា និង ១,០៧០,០០០រៀល។

