(រាជធានីភ្នំពេញ)នាព្រឹកថ្ងៃពុធ ៧ រោច ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំង មណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ជូនដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ និងបានសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំង និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ក្នុងនោះផងដែល លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ក៏បានចុះផ្សព្វផ្សាយវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេស មេរោគបម្លែងថ្មីប្រភេទ អូមីក្រុង ដោយចុះណែនាំ ទីតាំងដែលមានការជួបជុំមនុស្សច្រើន ដូចជា អាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារ សាលារៀនជាដើម ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។

