គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកបណ្ឌិត សុខ ទូច÷ ការបាញ់ទឹកដាក់គ្នានៅថ្ងៃចូលឆ្នាំ គួរតែនាំគ្នាបង្វែរទឹកមកបាញ់ដាក់ដំណាំវិញ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោកបណ្ឌិត សុខ ទូច÷ ការបាញ់ទឹកដាក់គ្នានៅថ្ងៃចូលឆ្នាំ គួរតែនាំគ្នាបង្វែរទឹកមកបាញ់ដាក់ដំណាំវិញ

ដោយសង្កេតឃើញពីវប្បធម៌បាញ់ទឹកដាក់គ្នា និយមលេងច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ការបាញ់ទឹកដាក់គ្នានៅថ្ងៃចូលឆ្នាំ គួរតែបង្វែរទឹកមកបាញ់ដាក់ដំណាំវិញ ដើម្បីឱ្យស្រុកទេសរបស់យើងមានបន្លែសម្បូរហូរហៀរ នឹងមិនមានការនាំចូលពីប្រទេសជិតខាង។ នេះបើយោងតាមសំណេររបស់លោកដែលបានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកផេចនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដោយលោកបានរៀបរាប់ដូចខាងក្រោមថា÷ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ យើងឃើញថា វប្បធ៌មបាញ់ទឹកដាក់គ្នាហាក់មានភាពរីកដុះដាលពេញផ្ទៃប្រទេស សូមបន្តវប្បធម៌បាញ់ទឹកដើម្បីភាពត្រជាក់ត្រជុំនេះ ដោយបង្វែពីការបាញ់ទឹកដាក់មនុស្ស មកបាញ់ដាក់ដំណាំវិញ យើងសង្ឃឹមថា បន្លែស្រុកយើងនឹងសម្បូរហូរហៀរ នឹងមិននាំចូលពីប្រទេសជិតខាងទៀតទេ។ គួរបញ្ជាក់ផងដែរថា÷ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាតែងតែលេងបាញ់ទឹកដាក់គ្នាទៅវិញទៅមកស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ដើម្បីជាការកម្សាន្តសប្បាយ និងអបអសាទរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរ។ ការលើករបស់លោកបណ្ឌិត សុខ ទូច គឺប្រហែលជាចង់ឱ្យប្រជាពលរដ្ឋគិតគូរពីការខ្ជះខ្ជាយទឹក និងត្រូវចេះទាញយកផលប្រយោជន៍ពីការប្រើប្រាស់ទឹកវិញ។
Previous Post Next Post