គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មហាជនបានលើកឡើងថា? ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញនៅក្នុងឃុំត្រពាំងប្រាសាទ ទំនងអាចជាឆ្នាំងបាយ របស់លោកអ៊ួចម៉ៅ អធិការស្រកត្រពាំងប្រាសាទ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

មហាជនបានលើកឡើងថា? ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញនៅក្នុងឃុំត្រពាំងប្រាសាទ ទំនងអាចជាឆ្នាំងបាយ របស់លោកអ៊ួចម៉ៅ អធិការស្រកត្រពាំងប្រាសាទ

ឧត្តមានជ័យ៖ទីតាំងល្បែងស៊ីសង មាន់ជល់តាមអនឡាញ ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ កំពុងតែបើកដំណើរការ យ៉ាងរលូន ដោយអស់លោកអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តតាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា(ពោល)មហាជនមានការសង្ស័យថា? ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអន ឡាញខាងលើនេះ ទំនងអាចជាឆ្នាំងបាយរបស់អ៊ួចម៉ៅអធិការស្រុកត្រពាំងប្រាសាទទេដឹង ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា?ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះបានបើកលេង តាំងពីព្រឹករហូតដល់យប់អាធ្រាត្រ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានមិនអើពើទៅវិញ។ ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកអ៊ួចម៉ៅផងក៌មិនដឹង។ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។ ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាអាជ្ញាធរនិងសមត្ថកិច្ច រក្សា ភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើងរបស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោកអ៊ូចហៀង ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែនទើបបានជាលោកអ៊ួចម៉ៅបានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។ពាក់ព័ន្ធជុំករណីខាងលើនេះ លោកអ៊ួចម៉ៅ បានប្រាប់សាន់ដេតាមទូរស័ព្ទថា?លោកនិងអោយកូនចៅរបស់គាត់ទៅចាត់ចែង។    មហាជនបានសំណូមពរដល់លោកហួត សុធី ស្នងការខេត្តឧត្តមានជ័យ និងលោកប៉ែន កុសល ចៅហ្វាយខេត្តឧត្តមានជ័យ  មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
Previous Post Next Post