(ខេត្តកោះកុង)ប្រភពពីអាជ្ញាធរប៉ូលិសបានឲ្យដឹងថា កាលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង៤និង៣០នាទី រសៀលមានករណីបាក់ដីនៅក្នុងរូងទី៣ របស់ ក្រុមហ៊ុន វ៉ារីអគ្គិសនីតាតៃលើ នៅចំណុចស្ទឹងកែប ស្ថិតនៅ ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។ហេតុការណ៍នេះបាន បណ្តាលឲ្យមនុស្ស ចំនួន២នាក់ស្លាប់បានបាត់បង់ជីវិត(ប្រុស) និងមនុស្ស២នាក់ទៀត រង របួសធ្ងន់ម្នាក់និងម្នាក់ទៀតរងរបួសស្រាល(ប្រុស) ។
អាជ្ញាធរប៉ូលិសបានឲ្យដឹងទៀតថា បុរស២នាក់ដែលបានបាត់បង់ជីវិត នោះម្នាក់មានឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ មេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត និងម្នាក់ទៀតឈ្មោះ អ៊ុត ចាន់ ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិក្តាត់ ឃុំមេទឹក ស្រុក បាកាន ខេត្ត ពោធិ៍សាត់។
ចំណែកបុរសឈ្មោះ ចេន ណាក់ អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិ ប៉ោឡោ ឃុំមេទឹក ស្រុក បាកាន ខេត្ត ពោធិ៍សាត់រងរបួសធ្ងន់ និងឈ្មោះ បៀន អាយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិកណ្តាល ឃុំពាមរូង ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែងរងរបួសស្រាល ។
ចំពោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ឯសាកសពទាំងកំពុងតម្កល់ទុកនៅវត្តថ្មបាំង រង់ចាំសាច់ញាត្តិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕





