ព្រៃវែង៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយបានការសហការ ពីក្រសួងបរិស្ថាន ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនៅកម្ពុជា ដល់មន្ទីរពេទ្យទាំងអស់ក្នុងខេត្តព្រៃវែង ដើម្បីរៀបចំទុកដាក់រាល់កាកសំណល់វេជ្ជសាស្រ្តទាំងអស់ឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមអ្នកប្រមូលសំរាម និងត្រូវដុតកំទេចចោលឲ្យបានត្រឹមត្រូវ ដើម្បីកំឲ្យមានផលបះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលពិធីមានអញ្ជើញចូលរួម ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជូ មុនីដារិន អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន ព្រមទាំងលោក វេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង។
ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានោះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេធិការក្រសួងបរិស្ថានបានមានប្រសាថា ដោយបានការយកចិតទុកដាក់ខ្ពស់ រវាង ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ដើម្បីធ្វើការរួមគ្នាក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តឲ្យមានស្តងដា ក្នុងនោះយើងសហការជាមួយក្រុមហ៊ុន ប៊ុន លាង លី គ្លូបប៊ល ក្នុងការប្រមូលសំណល់វេជ្ជសាស្រ្តនេះដើម្បីដុតកំទេចចោល។
ឯកឧត្តម បន្តថា សំណល់វេជ្ជសាស្រ្តជាសំណល់ដែលត្រូវបានបង្កើតឡើងពីគ្រប់គ្រឹះស្ថានថែទាំសុខភាព មូលដ្ឋានព្យាបាល និងថែទាំសុខភាព ដែលបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិត មនុស្ស សត្វ និងរុក្ខជាតិតាមរយៈការបង្កការពុល ការចម្លងរោគ និងការរាតត្បាតនៃជំងឺជាដើមប្រសិនបើគ្មានការគ្រប់គ្រងនិងទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ។
ឯកឧត្តមបាន បន្ថែមទៀតថា ក្រោមការដឹកនាំរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងរយៈពេលកន្លងមកនេះការគ្រប់គ្រងសំរាម និងកាកសំណល់រឹង នៅតាមទីប្រជុំជនមានការប្រសើរឡើង។
ឯកឧត្តម បានបន្ថែមថា សំណង់វេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើងនេះកំពុងតែមានបញ្ហាប្រឈម និងបង្កគ្រោះថ្នាក់ ដោយសារតែមិនទាន់មានការរៀបចំឱ្យបានត្រឹមត្រូវជាពិសេសនៅតាមបណ្តាលខេត្តមួយចំនួនហើយនិងនៅតាមបណ្ដាលស្រុក គ្លីនិកថែទាំសុខភាពឯកជន ដែលមិនបានរៀបចំឱ្យបានត្រឹមត្រូវ នៅសំណល់វេជ្ជសាស្ត្រ ដោយដាក់លាយឡំជាមួយនឹងសំណល់ធម្មតាទាំងនេះហើយគឺអាចបង្ករជាគ្រោះថ្នាក់ដល់ មនុស្សសត្វរុក្ខជាតិជាដើម ហើយក៏មិនទាន់មាន ឡ ដុតកំទេចនៅកាកសំណល់វេជ្ជសាស្ត្រនេះផងដែរ។ ដោយឃើញថាបញ្ហាទាំងអស់នេះមានបញ្ហាខ្ពស់ក្រសួងបរិស្ថានដែលមានឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុនដៃគូក្រុមហ៊ុនឯកជនដើម្បីធ្វើការប្រមូលនៅសំណល់វេជ្ជសាស្ត្រនេះដើម្បីដុតកំទេចចោល ជាវាងការបង្កនូវគ្រោះថ្នាក់ដល់អាមនុស្ស សត្វ រុក្ខជាតិ៕





















