គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម ពេជ្រ ជីវ័ន្ត ជាមួយឯកឧត្តម សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានមកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម យុទ្ធ ភូថង អតីតអភិបាលខេត្តព្រៃវែង (១៩៩៧-១៩៩៩) ស្ថិតនៅគេហដ្ឋានរបស់ឯកឧត្តមនៅខណ្ឌចំការមន រាជធានីភ្នំពេញ។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម ពេជ្រ ជីវ័ន្ត ជាមួយឯកឧត្តម សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានមកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម យុទ្ធ ភូថង អតីតអភិបាលខេត្តព្រៃវែង (១៩៩៧-១៩៩៩) ស្ថិតនៅគេហដ្ឋានរបស់ឯកឧត្តមនៅខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងអ្នកតំណាងរាស្ត្រ បានសម្តែងមនោសញ្ចេតនាដោយក្តីនឹករលឹកចំពោះ ឯកឧត្តមដែលឯកឧត្តមធ្លាប់ដឹកនាំ និងគ្រប់គ្រងខេត្តព្រៃវែងចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩ និងជារដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាបច្ចុប្បន្ននេះ។ ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមសម្តែងការកោតសរសើរពីស្នាដៃរបស់លោកពូដែលបានបូជាគ្រប់បែបយ៉ាងក្នុងការចូលរួមអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិ និងអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យមានការរីកចម្រើនលើគ្រប់វិស័យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមជូនពរលោកពូមានសុខភាពល្អបរិបូរណ៍ ជាពិសេស ត្រូវពិសារថ្នាំឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងសូមជូនពរលោកពូឆាប់ជាសះស្បើយពីជំងឺ ដើម្បីស្ថិតនៅជាម្លប់សម្រាប់កូនចៅបន្តទៅមុខទៀត។
Previous Post Next Post