គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ អញ្ជើញចុះសំរបសំរួលដោះស្រាយការទាមទាររបស់កម្មករ នៅ ការដ្ឋានធនាគារហត្ថា ជាមួយតំណាងម្ចាស់ការដ្ឋាន ។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ អញ្ជើញចុះសំរបសំរួលដោះស្រាយការទាមទាររបស់កម្មករ នៅ ការដ្ឋានធនាគារហត្ថា ជាមួយតំណាងម្ចាស់ការដ្ឋាន ។

រាជធានីភ្នំពេញ:នៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង ១៨'២៥ នាទីយប់ ឯកឩត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញ ចុះសំរបសំរួល ករណីកម្មករប្រមាណ ៤៥នាក់ ផ្ទុះការតវ៉ាទាមទារប្រាក់ខែ នៅខាងមុខការដ្ឋាន ហត្ថា ស្ថិតនៅ ចំនុច បណ្ដោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម) មុខសំណង់អាគារធនាគាហត្ថា ដែរមានទីតាំងនៅក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មាន កម្មករ កម្មការិនីសរុបទាំងអស់ ចំនួន ៣០០នាក់ ក្នុងនោះដែរ មានកម្មករចំនួន ៤៥នាក់ បានធ្វើការប្រមូលផ្តុំទាមទារបើកប្រាក់ឈ្នួលដែលបានធ្វើរួច ចំនួន៤៥ថ្ងៃ ពី មេការសំណង់ ។ ក្រោយពីបានស្តាប់ការបកស្រាយពី តំណាងម្ចាស់ការដ្ឋានធនាគារហត្ថា រួចមក ក្រុមហ៊ុន បានបញ្ជាក់ថា និងបើកប្រាក់ពលកម្មជូន កម្មករដែរនៅសល់សរុប ៩០នាក់ នៅថ្ងៃស្អែក វេលាម៉ោង ១ ថ្ងៃត្រង់ ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២ ។ 👉ក្រោយពីបានស្តាប់ការបកស្រាយបញ្ជាក់របស់តំណាងការដ្ឋានហត្ថា រួចមក ឯកឩត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ៖ - សុំអោយតំណាង ម្ចាស់ការដ្ឋាន បើកប្រាក់នៅវេលាម៉ោង ១ថ្ងៃត្រង់ ដោយមានអាជ្ញាធរ និង តំណាងក្រសួងការងារ ចូលរួមជាមួយ ។ - សូមធ្វើការបើកប្រាក់ដោយផ្ទៀងផ្ទាត់ បញ្ជីឈ្មោះ ដោយ ផ្តិតមេដៃ ត្រឹមត្រូវ របស់កម្មករ ជៀសវៀងធ្វើការតវ៉ាសារជាថ្មីម្តងទៀត ។ - សុំអោយតំណាងម្ចាស់ការដ្ឋានសំណង់ធនាគាហត្ថា ណែនាំដល់កម្មករ មិនអោយឈរ នៅលើចិញ្ចើមផ្លូវមុខការដ្ឋានទៀតទេ ។
Previous Post Next Post