គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ប្រហែសបាត់ ប្រយ័ត្នគង់ អាវុធហត្ថតាមទាន់ ចោរម្នាក់ត្រូវអស់លក្ខណ៍

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ប្រហែសបាត់ ប្រយ័ត្នគង់ អាវុធហត្ថតាមទាន់ ចោរម្នាក់ត្រូវអស់លក្ខណ៍

!
ជនសង្ស័យម្នាក់ ឈ្មោះ ឆាង សុភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាងខេត្តព្រៃវែង ត្រូវបាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌចំការមន សហការគ្នា ឃាត់ខ្លួនបាន នៅចំណុច ផ្លូវមុន្នីវង្ស ជិតក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង១០ៈ៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធករណី លួចកាច់កម៉ូតូ និងបានចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ស៊េរីឆ្នាំ២០១៤ ពណ៌លឿង ពាក់ស្លាកលេខ : ភ្នំពេញ 1CO-4702 ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ តាមវិធានការជំនាញ ជនសង្ស័យ ឆាង សុភ័ក្ត្រ ព្រមសារភាពថា កាលពីម៉ោង ១០ៈ៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ខ្លួនដើររើសអេតចាយ មកដល់ចំណុចហាងមី យីហោ មី៣១០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង បានឃើញជនរងគ្រោះចតម៉ូតូដោយមិនបានដកសោរចេញ ដោយឃើញឱកាសល្អ ខ្លួនក៏បានធ្វើសកម្មភាពឡើងជិះម៉ូតូនោះរត់គេចខ្លួន ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថ តាមចាប់ខ្លួនបានតែម្តង។ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Previous Post Next Post