ខេត្តកំពង់ចាម ៖ មាន់ជល់ តាមទូរទស្សន៍អនឡាញដែលមានទីតាំងផ្ទះយីហោ មាន គន្ធីស្ថិតនៅខាងមុខក្លោងទ្វាវត្តរលួស ក្នុងឃុំអូស្វាយ ស្រុកកំពង់សៀមខេត្តកំពង់ចាម កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងវីវក់ ធ្វើអោយស្រ្តីមេផ្ទះមួយចំនួនទឹកភ្នែកលាយបាយរាល់ពេល ឯកូនៗអាចដាច់ទឹកដាច់បាយជាមួយសៀង ។
ចំណែកសមត្ថកិច្ចមិនបានចុះបង្រ្កាបបទល្មើសទាំងនេះទេ បែជាទុកឲ្យមានបទល្មើសយ៉ាងពេញបន្ទុក ដែលធ្វើឲ្យមជ្ឈដ្ឋានមហាជន រិះគន់ថា ទំនងជាសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនត្រូវថ្នាំសណ្ដំ មេបនកាងល្បែង រហូតភ្លេចខ្លួនឯងជាសមត្ថកិច្ចហើយ ។
ពាក់ព័ន្ធនិងករណីនេះ លោកវរសេនីយ៍ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម គេហទំព័រសារព័ត៌មាន ព្រុំសុជា ហតញូស៍ បានសុំការពន្យល់តាមប្រព័ន្ធទំនាក់ទំនងសារអេឡិចត្រូនិក វាត់អាប់ ប៉ុន្តែលោកមិនតប ។
បងប្អូនប្រជាពលរដ្ឋក្នុងឃុំអូស្វាយស្រុកកំពង់សៀម សូមសំណូមពរដល់លោកស្នងការមេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង នឹងក្រុមអ្នកញៀនល្បែងទាំងនោះផង ពីព្រោះអ្នកខ្លះលេងចាញ់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ដែលជាហេតុមកពីល្បែងទាំងអស់នេះ ទើបបង្កើតឲ្យមានដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើម ។ ន៨ងមេត្តាជួយចាត់មន្ត្រីក្រោមឱវាទដើម្បីចុះបង្ក្រាបទីតាំងខាងលើឲ្យស្របទៅតាមគោលនយោបាយរបសរារដ្ឋាភិបាលភូមិឃុំ មានសុវត្ថិភាព ទាំង៧ចំនុចផង ៕



