គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មន្ទីរព័ត៌មានខេត្តព្រៃវែងសូមគោរពរាយការណ៍ ជូនឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរព ដ៏ខ្ពង់ខ្ពស់

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

មន្ទីរព័ត៌មានខេត្តព្រៃវែងសូមគោរពរាយការណ៍ ជូនឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរព ដ៏ខ្ពង់ខ្ពស់

មន្ទីរព័ត៌មានខេត្តព្រៃវែងសូមគោរពរាយការណ៍ ជូនឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរព ដ៏ខ្ពង់ខ្ពស់
ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ ជា សុីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ព្រៃវែង៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ ជា សុីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍រដ្ឋសភា ជាមួយគណប្រតិភូអមដំណើរជាច្រើនរូបថែមទៀត នៅសាលប្រជុំធំនៃសាកលវិទ្យាល័យ ជា សុីម កំចាយមារ។
អញ្ជើញចូលរួមជាមួយឯកឧត្ដម ហ៊ុន ម៉ានី នាឱកាសនេះ រួមមាន ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសព័ន្ធយុវជនកម្ពុជា ឯកឧត្តម អស់លោក លោកស្រី សមាជិក សមាជិកា ស ស យ ក ប្រចាំសាកលវិទ្យាល័យ ជា សុីម កំចាយមារ សរុបប្រមាណ៨០០នាក់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដឹកនាំដោយឯកឧត្តម ស សុខា និងគណៈចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនពោរពេញដោយឆន្ទៈ ទឹកចិត្តហ៊ានលះបង់ពេលវេលា និងកម្លាំងកាយ ដើម្បីសុខដុមរមនា និងឧត្តមភាពជានិរន្តរ៍នៃសង្គមកម្ពុជា។ ក្នុងជំនួបនេះ​ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្តីរីករាយ​ និងភាពជឿជាក់ខ្ពស់ចំពោះប្អូនៗយុវជន ដែលបានសួរសំណួរជាច្រើន ហើយនេះបញ្ជាក់ថា ប្អូនៗ ជាធនធានមនុស្សប្រកបដោយសមត្ថភាព និងសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ជាតិរបស់យេីងទៅថ្ងៃអនាគត ដើម្បីភាពជោគជ័យ ជាពិសេស កម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕
Previous Post Next Post