គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ពលរដ្ឋនាំគ្នាដាក់ការសង្ស័យ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជាអ្នកកាងបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងទឹកដី ឃុំសុភាស ស្រុកស្ទឹងត្រង់ ហើយមើលទៅ បានគ្មាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះធ្វើការបង្រ្កាប!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ពលរដ្ឋនាំគ្នាដាក់ការសង្ស័យ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជាអ្នកកាងបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងទឹកដី ឃុំសុភាស ស្រុកស្ទឹងត្រង់ ហើយមើលទៅ បានគ្មាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះធ្វើការបង្រ្កាប!

ខេត្តកំពង់ចាម ÷ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខាងលើនេះ ដោយគេស្គាល់ ម្ចាស់ទីតាំង ឈ្មោះ នឿ និង អ្នកបាញ់មេអាប៉ោងមាន ឈ្មោះ គា ភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តែម្តងបច្ចុប្បន្ននេះ នៅតែបន្តបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ យ៉ាងសកម្ម ទោះបីមានអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានចុះផ្សាយពាក់ព័ន្ឋទីតាំងល្បែងខុសច្បាប់របស់ ឈ្មោះ នឿ នឹងឈ្មោះគា ពីនាក់នេះយ៉ាងណាក៍ដោយ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ នៅតែរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបឡើយ! ឬមួយអាងឪពុក ជាស្នងការនគរបាលខេត្តកំពង់ចាម ទេដឹង? បានហ៊ានបណ្តោយឲ្យទីតាំងល្បែងមួយនេះបើកលេងយ៉ាងអនាធិបតេយ្យ។ បើយោងតាមប្រជាពលរដ្ឋនិងអ្នកធ្លាប់បានចូលទៅលេងល្បែងនៅទីកន្លែងនោះរាយការណ៍មកថា ÷ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខាងលើនេះ ដោយគេស្គាល់ ម្ចាស់ទីតាំង ឈ្មោះ នឿ និង អ្នកបាញ់មេអាប៉ោងមាន ឈ្មោះ គាជាម្ចាស់ទីតាំងល្បែងខាងលើនេះ កំពុងតែកៀងគរគ្នីគ្នាមកជួបជុំ!បើកល្បែងខុសច្បាប់ភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានយ៉ាងរំភើយ! ឬមួយដោយសារឈ្មោះ នឿ នឹងឈ្មោះគា ម្ចាស់ទីតាំងល្បែងមួយនេះ បានផ្ដល់លាភសក្ការៈប្រចាំខែ ទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ភូមិដីក្រហម ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាថ្នូរដើម្បីមិនឲ្យបង្រ្កាប!ទីតាំងល្បែងមួយនេះហើយ ទើបម្ចាស់ទីតាំងល្បែងមួយនេះហ៊ាននាំគ្នាបើកលេងជល់មាន់ ភ្នាល់ចាក់លុយ ក្នុង១គូៗ រាប់ លាន.រៀល) ទៅដល់ រាប់ ពាន់.ដុល្លារ.ចំណែកអាប៉ោងក៍ចាក់លុយធំៗដូចគ្នាផងដែល ហើយទីតាំងល្បែងមួយកន្លែងនេះបើកលេងតែងតែនាំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងសប្បាយហាក់ដូចមិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្រ្កាបនោះឡើយ។ ជុំវិញករណីនេះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ បាននាំគ្នាធ្វើការសំណូមពរទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាម រួមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម គួរតែមានវិធានការចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះធ្វើការបង្ក្រាប!ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង បានកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន បច្ចុប្បន្ននេះកំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភនិងភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម៕ នៅថ្ងៃទី១០ខែសីហាឆ្នាំ២០២២! ២០២២-នេះ
Previous Post Next Post