គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងស៊ីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូខុសច្បាប់ពីកន្លែងកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងក្នុងក្រុងដូនកែវសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងស៊ីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូខុសច្បាប់ពីកន្លែងកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងក្នុងក្រុងដូនកែវសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!

ទីតាំងល្បែងស៊ីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូខុសច្បាប់ពីកន្លែងកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងក្នុងក្រុងដូនកែវសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!
ខេត្តតាកែវ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានល្បែងសុីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញពីកន្លែងនៅត្រង់ចំណុចហាងលក់កាហ្វេដែលមានទីតាំងស្ថិតនៅក្នុង ភូមិចុងថ្នល់ ជាប់របងពន្ធនាគារខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុងដូនកែវ និង ទីតាំងទី២ ផ្លូវក្រុងលេខ២១ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់ ឆ្នោតឡូតូតាមទូរស្សន៍អនឡាញយ៉ាងគគ្រឹកគគ្រេង ផ្អើលអស់អ្នកភូមិតាមប្រភពពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឱ្យបានដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងផ្ទះលក់កាហ្វេខាងលើនេះ បើកដំណើរការជារៀងរាល់ថ្ងៃមានអ្នកមកលេងទីជិតទីឆ្ងាយមកជួបជុំគ្នាលេងល្បែងភ្នាល់ដាក់លុយ រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយប្រភពដដែលបានបន្ថែមទៀតថា ទោះបីជាមានល្បែងស៊ីសងខុសច្បាប់ ប្រមូលផ្តុំគ្នាលេងយ៉ាងអនាធិបតេយ្យក្តី ក៏អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចគ្មានវិធានការបង្ក្រាបដែរប្រហែលម្ចាស់ទីតាំងអុជធូបសែនព្រេនរួចរាល់ហើយមើលទៅបានជាអាជ្ញាធរមានសមត្ថកិច្ចប្រងើយកន្តើយមិនបង្ក្រាបដូច្នេះ.. ករណីនេះដែរ ពលរដ្ឋជាច្រើនបានរិះគន់ចំៗ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនៃ អធិការដ្ថាននគបាលក្រុងដូនកែវរូបនេះ ដូចជាគ្មានវិធានការទប់ស្កាត់បទល្មើស ល្បែងស៊ីសងខុសច្បាប់ទាំងនេះទាល់តែសោះ បណ្តែតបណ្ដោយឱ្យក្រុមញៀនល្បែងលេងបានយ៉ាងរលូន.. ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំទៅដល់ឯកឧត្តម ឈាង ផាន់ណារ៉ា ស្នងការដ្ថាននគរបាលខេត្តតាកែវសូមជួយត្រួតពិនិត្យនឹងចាត់មន្ត្រីជំនាញចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕ អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Previous Post Next Post