គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ដីវត្ត""ព្រៃធុតង្គ""ត្រូវអ្នកមានអំណាចមានលុយ កំពុងរៀបក្រឡាព័ទ្ធចែកគ្នាសុីដោយមិនខ្លាចចុះនរក នេះបើតាមប្រសាសន៍ព្រះគ្រូចៅអធិការវត្ត .......!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ដីវត្ត""ព្រៃធុតង្គ""ត្រូវអ្នកមានអំណាចមានលុយ កំពុងរៀបក្រឡាព័ទ្ធចែកគ្នាសុីដោយមិនខ្លាចចុះនរក នេះបើតាមប្រសាសន៍ព្រះគ្រូចៅអធិការវត្ត .......!

#សៀមរាប៖ យោងតាមព្រះចៅអធិការវត្តព្រៃធុតង្គព្រះនិព្វានដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់អង្គភាពសារព័ត៌មានថា ៖ កាលពីកន្លងទៅថ្មីៗនេះ វត្តព្រៃធុតង្គព្រះនិព្វាន ត្រូវបានអ្នកមានអំណាចនិងមានប្រាក់ឃុបខិតគ្នាជាប្រព័ន្ធ រំលោភយកដីព្រះគ្រូចៅអធិការវត្ត ស៊ីន សេត មិនត្រឹមតែប៉ុណ្ណោះគំរាមកំហែងដល់ព្រះអង្គដល់សព្វថ្ងៃ ថែមទាំងមានពាក្យជេរប្រមាថហៅព្រះអង្គថាអាហ្នឹងជាដើម...។ បើតាមការបញ្ជាក់របស់ព្រះគ្រូចៅអធិការវត្តព្រះនាម ស៊ីនសេត បានប្រាប់អង្គភាពសារព័ត៌មានយើងបន្តទៀត កាលពីពេលកន្លងមកឆ្នាំ 2018 រហូតមកដល់បច្ចុប្បន្ន មានឈ្មោះលោកស្រី ( សរ ពិដោរ) បានចេញមកអះអាងថាដីរបស់ព្រះចៅអធិការវត្ត ជារបស់លោកស្រីទៅវិញ ធ្វើឱ្យព្រះអង្គមានភាពស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំងពេលដែលឮសម្ដីពួកគេនិយាយបែបនេះ ព្រះអង្គបានមានសង្ឃដីកាទៅវិញថាដីនេះជាដីរបស់អាត្មា និងពុទ្ធបរិស័ទដែលបាន #សមប្បទានប្រគេនជូនព្រះអង្គសម្រាប់ធ្វើព្រះវិហារ និងមួយផ្នែកទៀតជាដីកេរិ៍ផ្ទាល់របស់ព្រះអង្គផ្ទាល់ ។
#សូមបញ្ជាក់ផងដែរថា ដីវត្តព្រៃធុតង្គព្រះនិព្វាន បច្ចុប្បន្នជាដីកេរមរតករបស់ព្រះគ្រូចៅអធិការវត្ត ដែលព្រះអង្គបានដាក់ឲ្យទៅជារបស់វត្ត ហើយបានស្នើទៅក្រសួងធម្មការនិងសាសនាសព្វគ្រប់ហើយ ។ ទំនងជាទាមទារដីពីព្រះគ្រូចៅអធិការវត្តមិនបានលោកស្រី(សរ ពិដោរ)ក៏ដកខ្លួនមួយរយៈខ្លី ស្រាប់តែលិចមុខបុរសមានអំណាចម្នាក់ឈ្មោះ ស្រេង សែនឧត្តម វិញម្ដង មិនត្រឹមតែនិយាយថាជាដីរបស់ខ្លួនទេ លោក ស្រេង សែនឧត្តមនិងបក្ខពួករបស់លោកបានគំរាមកំហែងដល់អាយុជីវិតព្រះអង្គទៀតផង ។ ព្រះគ្រូចៅអធិការវត្តបានបញ្ជាក់បន្ថែមទៀតថាអ្នកមានលុយមានអំណាចព្រមទាំងបក្ខពួកជិះរថយន្តសុទ្ធតែស៊េរីទំនើបៗ ពាក់ផ្លាកលេខសុទ្ធតែ រដ្ឋ14 2.7707 និងរដ្ឋ05 2.0413 ថែមទាំងយកឈ្មោះឯកឧត្តម បណ្ឌិត #ហ៊ុនម៉ាណែត ទៅគម្រាមដល់ព្រះចៅអធិការវត្តព្រៃធុតង្គព្រះនិព្វានទៀតផង ។ ឥឡូវនេះដីព្រះអង្គត្រូវបានពួកអ្នក មានលុយ មានអំណាច និងបក្ខពួក ដណ្ដើមយកបានដាក់ស្លាកលក់ទៀតផង ។ ជាចុងក្រោយព្រះអង្គសំណូមពរដល់អាជ្ញាធរមូលដ្ឋានជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ទា សីហា និងប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៍ជូនព្រះអង្គផង ព្រោះសព្វថ្ងៃព្រះអង្គកំពុងទទួលការគំរាមគំហែងគ្រប់បែបយ៉ាង ដល់អាយុជីវិតព្រះអង្គ ៕ប្រភពសារព័ត៌មានសានព្រហ្ម
Previous Post Next Post