ខេត្តឧត្ដរមានជ័យ:នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨៖៣០នាទី លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោក ឧត្ដមសេនីយ៍ត្រី រៀម សរ ស្នងការរងទទួលផែនការងារសេនាធិការ ដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះបើកវេទិការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅសាលាវិទ្យាល័យតេជោសែនសំរោង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ដោយមានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប ១៧០៩នាក់/ស្រី ៩០៣នាក់ ។ ក្នុងនោះផ្តោតលើប្រធានបទសំខាន់ៗរួមមាន÷ ការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ការងារព្រហ្មទណ្ឌ, គ្រឿងញៀន, ច្បាប់ប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។







