គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សកម្មភាពដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ១ ខ្សែ ប្រវែង ២៥០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

សកម្មភាពដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ១ ខ្សែ ប្រវែង ២៥០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ

( ត្បូងឃ្មុំ ) ផ្លូវបេតុងអាមេ ១ ខ្សែ ប្រវែង ២៥០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ១៣៧.៥៣៨.៦៩៥ រៀលគត់ ដែលបានឆារកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ កន្លងមក ត្រូវបានដាក់ឲ្យដេញថ្លៃឡេីងវិញហើយ នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ នេះ នៅក្នុងសាលាឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់លោក សឺង សារីវណ្ឌី នាយករងទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ ធ្វេីឲ្យក្រុមហ៊ុនមកអុកឡុកចាំយកលុយទឹកតែត្រូវខកចិត្ត ដោយសារមិនមានអ្នកចចារតម្លៃទឹកតែ បណ្ដាលឲ្យមានការដេញប្រគួតប្រជែងគ្នា មានតម្លាភាពចុះតម្លៃខ្លាំង​ ។ ផ្លូវខាងលេីក្រុមហ៊ុន ហង្ស សុខគួយជាអ្នកដេញបានក្នុងតម្លៃ​ ៤៥.០០១.៥០០ រៀល គណៈកម្មាធិការធ្វេីការលទ្ធកម្ម បានកែតម្រូវឡេីងដល់ ៨០.០០១.៥០០០ រៀល ដោយសារតែក្រុមហ៊ុនគរនាឯកតាខុសរហូតដល់ទៅ ៣០ លានរៀលឯណោះ តែទោះជាយ៉ាងណាក៏ខុសគ្នាឆ្ងាយ ពីការដេញថ្លៃនៅសាលាឃុំកោះពីរ ស្រុកក្រូចឆ្មារ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ ដែលចចារទឹកតែគ្នាត្រូវ ដេញស្ទេីរតែមិនចុះថ្លៃទាល់តែសោះ ។ មហាជនសង្កេតឃេីញថា ​ការដេញថ្លៃនៅក្នុងសាលាឃុំក្រូចឆ្មារ ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នេះមានម្ចាស់ក្រុហ៊ុនមកបំរុងដេញថ្លៃច្រេីន តែពេលដាក់សំណេីរដេញថ្លៃ ឃេីញមានតែ ៥ ក្រុមហ៊ុនទេ ដែលបានដាក់សំណេីរដេញថ្លៃ​ តេីក្រុមហ៊ុនជាច្រេីនទៀតនោះគាត់មកចាំអុកឡុកយកលុយទឹកតែឬក៏អី ។ ការមេីលឃេីញបែបនេះ ប្រជាពលរដ្ឋដែលអាស្រ័យផលលេីផ្លូវខាងលេី សំនូមពរសូមឲ្យលោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ ជួយពិនិត្យ មេីលក្រុមហ៊ុនដែលមកអុកឡុកយកលុយទឹកតែរាល់ការដេញថ្លៃគម្រោងសាងសង់ផ្លូវផង ដេីម្បីកុំឲ្យខាតបង់ថវិការរដ្ឋសម្រាប់សាងសង់ផ្លូវរបស់ពួកគាត់ បណ្ដាលឲ្យផ្លូវនៅក្នុងមូលដ្ឋានរបស់គាត់ បាត់បង់គន់ភាពប្រេីប្រាស់មិនបានយូរអង្វែង ។ ប្រជាពលរដ្ឋមាននការព្រួយបារម្ភថា ក្រុមហ៊ុនដែលដេញបានផ្លូវ យកទៅអនុវត្តគម្រោង សូម្បីតែបូកលេងមិនត្រង់ជួរផងចឹង តេីធ្វេីផ្លូវមានគុណភាពដែរឬអី គ្រាន់តែគរនាលេខឯកតាក៏មិនត្រូវបែបនេះ តេីផ្លូវរបស់ពួកគាត់ប្រេីប្រាស់បានយូរប៉ុនណាទៅ ៕​ ត្បូងឃ្មុំ
Previous Post Next Post