យ
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់អនឡាញ ដុះស្លែមួយកន្លែងស្ថិតនៅ បុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កំពុងតែបន្តធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ពេញមូលដ្ឋាន បែរជាលោក នាយប៉ុស្តិ៍នគរបាលសង្កាត់មានជ័យ៣ មិនព្រមបង្រ្កាប។
ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ក្រុមការងារសារព័ត៌មានយើងបាន រាយការណ៍ជូនដល់លោក នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ៣ រួចហើយ។
ពលរដ្ឋជាច្រើនកំពុងភ័យខ្លាចជាខ្លាំងចំពោះទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់អនឡាញខាងលើ ព្រោះល្បែងស៊ីសងជាដើមចមនៃការបង្កើតចោរលួច ចោរប្លន់ ចោរឆក់ អំពើហិង្សា និងគ្រឿងញៀនជាដើម។
ពលរដ្ឋជាច្រើនបានលើកឡើងថាទង្វើនិងសកម្មភាពរបស់លោក នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ៣ កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលចេញដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
ចំណែកឯលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កំពុងតែបណ្តែតបណ្ដោយឲ្យលោក មេប៉ុស្តិ៍ស្ទឹងមានជ័យទី ៊៣ ធ្វើអ្វីៗស្រាប់តែអំពើចិត្ត ខណៈល្បែងស៊ីសងខុសច្បាប់កំពុងតែលេងយ៉ាងអនាធិបតេយ្យ បែរជាសម្ងំស្ងៀម។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕










