គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ល្បីមិនដាច់ពីមាត់ល្បែងឆ្នោតវៀតណាម P99 កំពុងតែរីកដូចនំប៉័ងនៅរាជធានីភ្នំពេញ ជាពិសេសនៅខណ្ឌមានជ័យ សម្បូរណាស់ឆ្នោតវៀតណាម

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ល្បីមិនដាច់ពីមាត់ល្បែងឆ្នោតវៀតណាម P99 កំពុងតែរីកដូចនំប៉័ងនៅរាជធានីភ្នំពេញ ជាពិសេសនៅខណ្ឌមានជ័យ សម្បូរណាស់ឆ្នោតវៀតណាម

ល្បីមិនដាច់ពីមាត់ល្បែងឆ្នោតវៀតណាម P99 កំពុងតែរីកដូចនំប៉័ងនៅរាជធានីភ្នំពេញ ជាពិសេសនៅខណ្ឌមានជ័យ សម្បូរណាស់ឆ្នោតវៀតណាម
ខណ្ឌមានជ័យថា= មួយរយៈកន្លងមកនេះ​គេសង្កេតឃេីញថា​ មានបទល្មេីសលួច​ ឆក់​ ប្លន់​ កេីតឡេីងជាញឹកញាប់​ក្នុងរាជធានីភ្នំពេញ​ ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ​តែម្ដង ដែលបទល្មេីស ទាំងនេះគឺកេីតចេញពីបនល្បែងសុីសង​ បង្កប់នៅក្នុងទីតាំងអុីនធើរណេត និងមាន់ទូរទស្សន៍អនឡាញ​ និងហ្គេមបាញ់ត្រី​ ហេីយឥឡូវនេះក៏មានទីតាំងផ្ទះមួយកន្លែងកំពុងតែកត់ឆ្នោតវៀតណាមលេងយ៉ាងសប្បាយ ក្បែរវត្តដំបូងខ្ពស់ នៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ កំពុងបេីកដំណេីរការលេងយ៉ាងសប្បាយ។ ដូច្នេះហេីយទើបប្រជាពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក​ វរសេនីយ៍ទោ អ៊ុក បូនីន​ អធិការខណ្ឌ និងលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ទេីបឡេីងកាន់តំណែងថ្មី ជួយបេីកការស្រាវជ្រាវ​ឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង​ និងដេីម្បីភូមិ​ សង្កាត់​ ខណ្ឌ​ គ្មានអំពេីចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុងមូលដ្ឋាន​ ។ គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។ យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖ *អ្នកញៀនល្បែងស៊ីសង ផ្អែកតាម មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។ *មេបនល្បែងស៊ីសង ផ្អែកតាម មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕ អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Previous Post Next Post