ប្រជាពលរដ្ឋនិងមហាជនរិះគន់ចំៗរដ្ឋបាលខណ្ឌពោធិ៍សែនជ័យអស់មត្ថភាព ក្នុងការកែសម្រួលដល់អាជីវករលក់ដូរតាមបណ្តោយផ្លូវបេតុងក្នុងផ្សារទួលពង្រនៅតែបណ្តែតបណ្តោយអោយអាជីវករលក់ដូរខ្វះសណ្ដាប់ធ្លាប់ ជាពិសេសយកផ្លូវសាធារណៈប្រកបអាជីពតាមអំពើចិត្ត នឹងមានកកស្ទះចរាចរណ៍ យ៉ាងខ្លាំងបែបជាអជ្ញាធរមើលរំលង!!!
ភ្នំពេញ៖ ប្រជាពលរដ្ឋនិងមហាជនកំពុងតែរិះគន់ចំៗរដ្ឋបាលខណ្ឌពោធិ៍សែនជ័យអស់មត្ថភាពក្នុងការកែសម្រួលដល់អាជីវករលក់ដូរនៅតែបណ្តែតបណ្តោយអោយមានការលក់ដូយ៉ាងអាណាធិបតេយ្យបង្កអោយមានកកស្ទះចរាចរណ៍ យ៉ាងខ្លាំងបែបជាអជ្ញាធរមើលរំលងនៅតាមបណ្តោយផ្លូវពីតុង ក្នុងផ្សារទួលពង្រ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញប្រជាពលរដ្ឋនិងមហាជនបានធ្វើដំណើរឆ្លងកាត់នឹងមកផ្សារទួលពង្រនៅតាមបណ្ដោយផ្លូវពីតុងក្នុងផ្សារទួលពង្រ សង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែត្អូញត្អែលនិងរិះគន់ដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យគ្មានចំណាត់ការកែសម្រួលណាមួយដល់អាជីវករទាំងនោះកំពុងតែលក់ដូរយ៉ាងអនាធិបតេយ្យនៅតែបណ្ដែតបណ្ដោយមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង ដោយសារការលក់ដូរ ខ្វះសណ្តាប់ធ្នាប់ ដោយមានរថយន្ត រឺម៉ក រទេស ចតលើផ្លូវទាំងសងខាង និង លក់ខោអាវ បោះដុំ បន្លែត្រីសាច់លើផ្លូវថ្នល់ហ៊ាលើផ្លូវទាំងសងខាងជាសារធារណៈជាផ្លូវរបស់រដ្ឋ លក់តាមអំពើចិត្ត យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ខ្វះការកែសម្រួលខ្វះភាពទទួលខុសត្រូវ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍តាមផ្លូវយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញមហាជន ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវ មកផ្សារទួលពង្រ ជាច្រើនសូមសំណូមពរ ដល់លោកសក់ ច័ន្ទកញ្ញារិទ្ធ ដែលទើបតែឡើងមកកាន់តំណែងថ្មី អភិបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាជួយកែសម្រួលផ្លូវសាធារណៈផងទាន ! ព្រោះចំណុចកកស្ទះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ យកផ្លូវសាធារណៈប្រកបអាជីពរកស៊ីតាមអំពើចិត្ត ខាងលើនេះ អ្នកធ្វើដំណើរ ទាំងនោះ មានការរអ៊ូរទាំ និងភិតភ័យយ៉ាងខ្លាំង ចំពោះការកក់ស្ទះ.! (ពោលគឺ៖ អ្នកបោះដុំ ខោអាវ បន្លែ ត្រីសាច់ និងអ្នកទិញលក់បន្ត រីម៉ករទេះនឹង មានរថយន្តចត នៅណែនតាន់តាប់ពេញផ្លូវក្នុងផ្សារទួលពង្រ)។





















