ពិតថ្លើមធំមែន៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដ៏ធំដុះស្លែរជ្រោកក្រោមផ្លាកយីហោកាសុីណូ(ហ្គ្រេនដ្រាយហ្គនរីសត) ជ្រៃធំកំពុងបើកលេងផ្គើនអនុសាសន៍សម្តេចតេជោរ ហ៊ុន សែន បានដាក់បញ្ជារអោយបិតល្បែង!!!
ខេត្តកណ្តាល៖សង្វៀន{ជល់មាន់និងអាប៉ោង}ដ៏ធំដុះស្លែមួយកន្លែងជ្រោកក្រោមផ្លាកកាសុីណូ{ហ្គ្រេនដ្រាយហ្គនរីសត}ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះខេត្តកណ្តាល ហ៊ានបើកទទួលពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគ្រែង ផ្គើនអនុសាសន៍ដល់ខ្ពង់ខ្ពង់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាអោយបិទល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស។បែរជាទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងហ៊ានផ្គើនអនុសាសន៍ដល់ថ្លៃថ្លៃសម្តេចជោរទៅវិញនៅបណ្តែតបណ្តោយអោយពលរដ្ឋខ្មែរមានការប្រផ្តុំគ្នាលេងល្បែងសុីសងភ្នាល់ដាក់លុយ{ខ្ទង់ពាន់មុឺនដុល្លា}ពេញចាញ់ឈ្នះម្តងៗនាំស្រែកហូរកញ្ជៀវមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ។
ដោយមានមន្ទិលពីសំណាក់បងប្អូនប្រជាពលរដ្ឋថា៖ហេតុអ្វីសម្តេចតេជោរមានប្រសាសន៍ឲ្យបិទល្បែងសុីសងទូទាំងប្រទេសហេតុអ្វីទីតាំងមួយកន្លែងនេះហ៊ានបើកបានដំណើរការលេងល្បែងសុីសងបានបន្តទៀត។ក្រោយទទួលព័ត៌មានរាយការណ៍ពីសំណាក់ពលរដ្ឋក្នុងមូលស្រុកកោះធំ អង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងផ្តិតរូបភាពជាក់ស្តែងពិតជាមាបសកម្មភាពបើកលេងល្បែងសុីសងពិតប្រាកដមែន។
ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនិងមហាជនគិតថាលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ និង លោក សុឹម ឃាង អធិការស្រុកកោះធំកំពុងតែផ្គើននិងបទបញ្ជាររបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដែលបានដាក់បទបញ្ជីយ៉ាងមុឺងម៉ាត់ទៅដល់មន្ត្រីស្រុក/ក្រុងក្នុងខេត្តកណ្តាលចុះទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងដែលខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។
ពលរដ្ឋនៅក្នុងស្រុកកោះធំកំពុងងើយឆ្ងល់និងសង្ស័យថាទីតាំងសង្វៀនជល់មាន់និងអាប៉ោងប្រហែលជាមិនមានច្បាប់អនុញ្ញាតកំពុងជ្រោកក្រោមផ្លាកយីហ៊ោកាសុីណូ{ហ្គ្រេនដ្រាយហ្គនរីសត}ហេតុអ្វីអាជ្ញាធរស្រុកកោះធំមិនចំណាត់បង្ក្រាប។
ពលរដ្ឋសំណូមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល គួរតែចាត់គណៈបញ្ជារការឯកភាពខេត្តចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងផងដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជារដល់អាជ្ញាធរទូរទាំងប្រភេទកម្ពុជាអោយបិតល្បែងសុីសង៕ពលរដ្ឋសង្ឃឹមថា៖លោកអភិបាលខេត្តកណ្តាលនិងបង្ក្រាបទីតាំងបើកលេងល្បែងសុីសងជល់មាន់និងអាប៉ោងខាងលើបានជាក់ជាមិនខាន។គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕
អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។









