គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយកន្លែងស្ថិតតាបណ្ដោយផ្លូវស្រែមួយរយ ក្នុងតារាងបាល់ទះ ក្រុងបាត់ដំបង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយកន្លែងស្ថិតតាបណ្ដោយផ្លូវស្រែមួយរយ ក្នុងតារាងបាល់ទះ ក្រុងបាត់ដំបង

 ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយកន្លែងស្ថិតតាបណ្ដោយផ្លូវស្រែមួយរយ ក្នុងតារាងបាល់ទះ ក្រុងបាត់ដំបង

បាត់ដំបង៖នៅតាមបណ្តោយផ្លូវស្រែមួយរយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទីតាំងបនល្បែងស៊ីសងភ្នាល់ប្រាក់ដ៏ធំ កំពុងតែបើកដំណើរការលួចលាក់លេង យ៉ាងគគ្រឹកគគ្រេងដោយ គ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។

តាមប្រភពព័ត៌មានដែរ សារព័ត៌មានយើងទទួលបាន ដឹងថា ទីតាំងល្បែងស៊ីសង ទូរទស្សន៍អនឡាញ ភ្នាល់ជល់មាន់ ដាក់ប្រាក់ខាងលើនេះ មានអ្នក មើលការត្រឹមត្រូវ (មើលផ្លូវ) ថែមទាំងមានបុគ្គលិកជំនាញ ផ្នែកអាយធី អាយធី ជាច្រើនអ្នក ដើម្បីអង្គុយគិតលុយ និងអង្គុយបញ្ជាកុំព្យូទ័រស្វ័យប្រវត្តិ។

ពាក់ព័ន្ធទៅនឹងករណីនេះដែរ មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះទង្វើ និងសកម្មភាព របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដែលមានលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ហេតុអ្វីបានទុក្ខល្បែងស៊ីសងច្រើនឡើងៗប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង បែរជាលោកអធិការរូបនេះធ្វើមិនដឹង មិនឮទៅវិញ ឬមួយក៏ដឹងដែរតែមិនព្រមបង្កាបព្រោះខ្លាចបាត់បង់ផលប្រយោជន៍។

មហាជនជាច្រើនក៏បានលើកឡើងដែរថា៖ ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ កំពុងតែប្រឈមមុខទៅការប្រមូលផ្ដុំ និងបង្កបង្កើតនូវពពួកបទល្មើស ដូចជាចោរលួច ឆក់ ប្លន់ កាប់សម្លាប់ជាដើមក្នុងក្រុងបាត់ដំបង។

ពលរដ្ឋជាច្រើនសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន្ថ ស្នងការនគរបាលខេត្តបាត់ដំបង សូមឯកឧត្តម អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ មេត្តាជួយចាត់ វិធានការទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើនេះនិងធ្វើការបង្ក្រាបផងទាន។

(រិះគន់ក្នុងន័យស្ថាបនា) ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រ










Previous Post Next Post