គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ផ្ដល់ថវិកាលើកទឹកចិត្តដល់ កងកម្លាំង គ្រូពេទ្យ និងអ្នកអនាម័យ ដែលហត់នឿយក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក ង កន្លងទៅនេះ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ផ្ដល់ថវិកាលើកទឹកចិត្តដល់ កងកម្លាំង គ្រូពេទ្យ និងអ្នកអនាម័យ ដែលហត់នឿយក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក ង កន្លងទៅនេះ

 ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ផ្ដល់ថវិកាលើកទឹកចិត្តដល់ កងកម្លាំង គ្រូពេទ្យ និងអ្នកអនាម័យ ដែលហត់នឿយក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក ង កន្លងទៅនេះ 

ព្រៃវែង៖ នៅរសៀលទី ១៧ ខែតុលា ឆ្នាំ ២០២២ នៅសាលាខេត្តព្រៃវែង  ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាព បានអញ្ជើញជួបសំណេះសំណាល ដល់បងប្អូន កងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មបំផុតនៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំង ទូក ង កន្លងទៅនេះ។ 

ថ្លែងនៅក្នុងឱកាសនោះផងដែរឯកឧត្តម ជា សុមេធី  អភិបាលខេត្ត សូមថ្លែងអំណរអរគុណដល់ បងប្អូនកងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់បំផុតធ្វើយ៉ាងណាដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់អនាម័យនៅក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង ដែលរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង រយះពេល ២ ថ្ងៃកន្លងមក នេះបានយ៉ាងសប្បាយរីករាយជាទីបំផុត។ 

ឯកឧត្តមក៏បានបន្តទៀតថា ដោយសារតែមានការជួយសហការគ្នា សាមគ្គីគ្នានេះ ទើបធ្វើឲ្យព្រឹត្តិការណ៍មួយនេះបាន ដំណើរការទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងនោះទេ ហើយឯកឧត្តមក៏បានលើកឡើងផងដែរថា ឆ្នាំនេះ ឯកឧត្តម សង្ឃឹមថានឹងមានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង ដែលរៀបចំដោយរដ្ឋបាលខេត្តនេះ កើនឡើងជាងឆ្នាំកន្លងទៅដែលយើងបានផ្អាកការរៀបចំព្រឹត្តិការណ៍ទាំងអស់នោះអស់រយៈពេល កន្លងមកនោះ ដោយសារតែវិបត្តិនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ19។ 

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍ ប្រណាំងទូក ង ដែលរដ្ឋបាលរៀបចំនៅពេលនេះគឺដោយសារតែ យើងឃើញអំពីស្ថានភាពនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ19 មានការថយចុះហើយប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តព្រៃវែងក៏ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា៕













Previous Post Next Post