
ខណ្ឌចំការមន:ប្រជាពលរដ្ឋស្លូតត្រង់រស់នៅក្នុងទឹកដីសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនក្រោមការគ្រប់គ្រងរបស់លោកអភិបាលខណ្ឌ និង អធិការខណ្ឌចំការមន នៅរសៀលម្សិលមិញថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2022 បានរាយការណ៍និង ពឹងពាក់ ថតរូបភាពមកអង្គភាពសារព័ត៌មាន(ព្រុំសុជាហតញ៉ូស៍)ដើម្បីឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយនិងសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងទឹកដីខណ្ឌចំការមន។
ដើម្បីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌចំកាមន នីង ធ្វើការចុះសិក្សាស្រាវជ្រាវនីងបង្ក្រាបនៅទីតាំងសៃវៀនជល់មាន់ប្រភេទខ្នាតយក្សលំដាប់វីអាយភីផង។
ស្រាប់តែនៅថ្ងៃទី 18 ខែវិច្ឆិកាឆ្នាំ 2022 នេះឃើញថាទីតាំងសៃវៀនជល់មាន់និងអាប៉ោង។ប្រភេទខ្នាតយក្សលំដាប់វីអាយភីបានបើកដំណើរការធម្មតា។ប្រជាពលរដ្ឋស្លូតត្រង់រស់នៅក្នុងទឹកដីសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ដាក់ការសង្ស័យថា។ឬក៏អាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌចំការមន
បានលាភសក្ការៈ ឬក៏ខ្លាចបារមីទៅលើម្ចាស់ទីតាំងសៃវៀនជល់មាន់ប្រភេទខ្នាយយក្សលំដាប់វីអាយភីនេះក៏មិនដឹង។


