គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ក្រោយពីអង្គភាពសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ចុះផ្សាយពាក់ព័ន្ធនឹងល្បែងស៊ីសងជល់មាន់និងអាប៉ោងនៅក្នុងសង្កាត់ស្ទឹងមានជ័យទី 3 លោកឯមភារីមេប៉ុស្តិ៍ស្ទឹងមានជ័យទី 3បានដាក់កម្លាំងក្រោមឱវាទចុះទៅដល់ភ្លាម។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ក្រោយពីអង្គភាពសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ចុះផ្សាយពាក់ព័ន្ធនឹងល្បែងស៊ីសងជល់មាន់និងអាប៉ោងនៅក្នុងសង្កាត់ស្ទឹងមានជ័យទី 3 លោកឯមភារីមេប៉ុស្តិ៍ស្ទឹងមានជ័យទី 3បានដាក់កម្លាំងក្រោមឱវាទចុះទៅដល់ភ្លាម។

 

ភ្នំពេញ.នៅរសៀលថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 2022 នេះ ក្រោយពីអង្គភាពសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ចុះផ្សាយពាក់ព័ន្ធករណីល្បែងស៊ីសង ជល់មាន់ និង អាប៉ោងដែលស្ថិតនៅក្នុងបុរីជ័យជំនះ ភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យទី 3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រហែលជា 10 នាទីក្រោយមក លោកឯមភារីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទីបី បានដឹកនាំកម្លាំងមន្ត្រីប៉ុស្តិ៍ក្រោមឱវាទបានចុះទៅដល់ទីតាំងភ្លាម ។

ពេលទៅដល់ទីតាំងឃើញថាក្រុមពួកអ្នកញៀនល្បែងជល់មាន់ក៏រត់ជាន់ជើងគ្នាព្រាតសល់តែដីលីង។

ហើយលោកឯមភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទីបី បានប្រាប់មកអង្គភាពសារព័ត៌មានព្រុំសុជាហតញ៉ូ តាមប្រព័ន្ធ TeLegram ថាមិនមែនជា ឆ្នាំងបាយ ហើយក៏មិនមែនលោកឱ្យបើកដែរ ដោយសារពួកក្រុមអ្នកញៀនល្បែងទាំងអស់នោះលួចលេងមួយគូពីគូទេ។

ហើយលោកឯមភារីបានបន្តទៀតថា ក៏សូមអរគុណទៅដល់បងប្អូនអ្នកសារព័ត៌មានដែលបានធ្វើការសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទីបី។

ជាចុងក្រោយលោកឯមភារីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទីបី សុំសំណូមពរទៅដល់បងប្អូនអ្នកសារព័ត៌មានបន្តសហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទីបីជាពិសេសប្រជាពលរដ្ឋទាំងអស់បើឃើញក្រុមពួកអ្នកញៀនល្បែងជល់មាន់ទាំងអស់នោះកំពុងតែជល់ សុំរាយការណ៍មកប៉ុស្តិ៍ជាបន្ទាន់។លោកនឹងបង្ក្រាបនិងរកមុខសញ្ញាឲ្យឃើញក្រុមពួកអ្នកញៀនល្បែងទាំងអស់នោះ ដើម្បីយកមកផ្ដន្ទាទោសទោសតាមផ្លូវច្បាប់


Previous Post Next Post