គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងពីរកន្លែងក្នុងខណ្ឌចំការមនកំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងពីរកន្លែងក្នុងខណ្ឌចំការមនកំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង

 ទីតាំងពីរកន្លែងក្នុងខណ្ឌចំការមនកំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង

ភ្នំពេញ៖ ទីតាំងទីមួយ ក្លឹបយីហោ 666 ស្ថិតនៅផ្លូវលេខ១៦៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទីតាំងទី 2 (ក្លាសសុីកហ៊ែរសាឡន)នៅតាមបណ្ដោយផ្លូវសម្ដេចហ៊ុនសែន ទល់មុខនឹងអាគារឌឺព្រីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន (K គ្រវី) និងម្សៅក្រាមញៀនផ្សេងទៀត យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង។

ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងទាំង ២ ខាងលើនេះ មានជនជាតិចិនជាអ្នកមើលការខុសត្រូវ និងបានបើទទួលភ្ញៀវដោយឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម មិនខ្លាចញញើតច្បាប់ស្រុកខ្មែរបន្តិចឡើយ។

ករណីនេះដែរធ្វើឱ្យមហាជនជាច្រើន មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះការរស់នៅរបស់កូនចៅជំនាន់ក្រោយៗ របស់គាត់ ព្រោះករណីនេះជាហេតុធ្វើអោយមានភាពអសន្តិសុខយ៉ាងខ្លាំងចំពោះសង្គមជាតិ ដូចជាលួចប្លន់សម្លាប់ ចាប់ជំរិត ជួញដូរផ្លូវភេទជាដើម ដូច្នេះហើយសូមថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ផង។

ពលរដ្ឋស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់សមត្ថកិច្ចជំនាញចុះបង្ក្រាបផង៕

Previous Post Next Post