គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សម្តេចតេជោ ហ៊ុន សែន សុំកុំឱ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

សម្តេចតេជោ ហ៊ុន សែន សុំកុំឱ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត

 សម្តេចតេជោ ហ៊ុន សែន សុំកុំឱ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត

ភ្នំពេញ៖ នៅថ្ងៃទី១០ខែ វិឆ្ឆិកាឆ្នាំ២០២២នេះសម្តេច តេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម Facebook ផ្លូវការដោយរៀបរាប់ថា កំសត់កូនពុកបើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៏ដោយ ក៏ពុកមិនភ្លេចដល់កូនដែរ។ថ្ងៃនេះជាខួបលើកទី៤៦ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូន(១០វិច្ឆិកា ១៩៧៦-១០វិច្ឆិកា២០២២)។


សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តនៅលើបណ្ដាញ facebook ថា រយៈពេល៤៦ឆ្នាំជារយៈពេលដ៏វែងតែពុកនិងម៉ែមិនដែលភ្លេចនូវរឿងឈឺចាប់ដែលបានកើត ឡើងសម្រាប់រូបកូនព្រមទាំងពុកនិងម៉ែនាពេលនោះដែរ។ ទឹកភ្នែករាប់លានដំណក់របស់ពុកដែលហូរធ្លាក់មកវាតែងតែដាស់តឿនពុកឲ្យបន្តការខិតខំលប់បំបាត់ចោលនយោបាយជ្រុលនិយមគ្រប់ប្រភេទ និងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា។

សម្តេចបញ្ជាក់ថា “សូមកុំឲ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជា សាជាថ្មីម្តងទៀត”៕





Previous Post Next Post