គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មេតំបន់ឈ្មោះខ្លាហៅE12ពិតជាមានរិទ្ធអំណាចធំមែនក្នុងការបន្តបើកល្បែងឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់លោកដា ចំរើនអធិការក្រុងសៀមរាបនិងលោកតេង ចន្ទ័ណាត់ស្នងការខេត្តមិនហ៊ានប៉ះ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

មេតំបន់ឈ្មោះខ្លាហៅE12ពិតជាមានរិទ្ធអំណាចធំមែនក្នុងការបន្តបើកល្បែងឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់លោកដា ចំរើនអធិការក្រុងសៀមរាបនិងលោកតេង ចន្ទ័ណាត់ស្នងការខេត្តមិនហ៊ានប៉ះ

 

ខេត្តសៀមរាប៖ តើមេតំបន់ឈ្មោះខ្លាហៅE12មានអំណាចប៉ុណ្ណាបានជាអាចដាក់កូនញ្ច្រែងដើរគត់ល្បែងឆ្នោតកន្ទុយលេខវៀមណាមខុសច្បាប់ពាសពេញក្រុងសៀមរាបយ៉ាងរលូនដូច្នេះដោយមិនខ្លាចសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។នៅក្នុងខេត្តសៀមរាប ឈ្មោះខ្លាធំជាង លោក ដាចំរើនអធិការក្រុងសៀមរាបនិងលោក តេង ចន្ទ័ណាតស្នងការនគរបាលខេត្តហើយមើលទៅបានជាហ៊ានផ្គើនបែបនេះ។

បើយោងតាមការចុះផ្សាយព័ត៍មានមួយចំនួនក្នុងស្រុកសសេរបង្ហោះថានៅកណ្តាលក្រុងសៀមរាបល្បែងកន្ទុយលេខ(ឆ្នោតយួន-ឆ្នោតថៃ) កំពុងតែរីកដុះដាលដូចផ្សិតវិញដដែលទីតាំងក្នុងផ្សារ(ចាស់តូបយាយហ៊នក្រោយតូបយាយហួនកន្លែងលក់ម្ជូរតូបយាយម៉ាប់ផ្លូវមុខពេទ្យទីតាំងកន្លែងដាក់ទ្រូមុន្នីវេរលុយដកលុយយីហោ(ភីណា)ស្ថិតក្នុងភូមិមណ្ឌលមួយ និងផ្ទះយាយប្រួនក្នុងភូមិស្ទឹងថ្មី) ដែលស្ថិតក្នុងសង្កាត់ស្វាយបង្គំ ក្រុងសៀមរាបខេត្តសៀមរាប។

ពលរដ្ឋរងចាំមើលថាលោក ដា ចំរើនអធិការក្រុងសៀមរាបនិងលោកតេង ចន្ទ័ណាត់ស្នងការនគរបាលខេត្តមានសម្ថតភាពឫអសម្ថតភាពក្នុងការបង្ការ ទប់ស្កាត់និងបង្រ្កាបមេតំបន់ឈ្មោះខ្លាហៅE12ដែលល្បីខាងបើកល្បែងឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់បានដែរឫយ៉ាងណា.?កន្លងមកប្រមុខរាជរដ្ឋាភិបាលលោកបានប្រកាសនិងចេញសេចក្ដីណែនាំជូនដល់មន្រ្តីថ្នាក់ជាតិអោយអនុវត្តបង្រ្កាបល្បែងទូរទាំងប្រទេសអោយខានតែបាន។

តែរហូតមកដល់ពេលនេះល្បែងឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់នៅក្រុងសៀមរាបបើលេងយ៉ាងរលូនមន្រ្តីពាក់ពន្ធ័ស្រុកខេត្តហាក់បីមើលមិនឃើញ។សង្ស័យថាបានត្រូវថ្នាំសន្ដំមេតំបន់ឈ្មោះខ្លាហៅE12អស់ទៅហើយ ទើបមិនចាត់វិធានការបង្រ្កាប។

នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២២នេះក្រុមការងាយើងក៍ខល់ទៅមេតំបន់ឈ្មោះខ្លាហៅE12ដែរដើម្បីសុំបកស្រាយបំភ្លឺពាក់ពន្ធ័នៅនឹងរឿងបើកល្បែងឆ្នោតកន្ទុយលេខវៀតណាមតែលោកបានបញ្ជាក់ថាច្រឡុំលេខហើយ។រីឯលោក តេង ចន្ទ័ណាត់ស្នងការនគរបាលខេត្តសៀមរាបក្រុមការងារយើងក៍បានរាយការណ៍តាមប្រពន្ធ័Telegramដែរលោកចូលមើលតែមិនឆ្លើយតប។​

ពលរដ្ឋក៍ដូចជាមហាជននូវតែទទូចស្នើរសុំនិងសូមសំណូមពរដល់នាយឧត្ដមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាត្រួតពិនិត្យមើលមន្រ្តីថ្នាក់ក្រោមរបស់ឯកឧត្ដមផងទាន.!កំពុងតែបណ្ដែរបណ្ដោយអោយឈ្មោះខ្លាហៅE12ធ្វើព្យុះធ្វើភ្លៀងបើល្បែងឆ្នោតកន្ទុយវៀតណាមខុសច្បាប់កក្រើកខេត្ត៕

Previous Post Next Post