ខេត្តស្វាយរៀង៖ អាជ្ញាធរសមត្ថកិច្ចគ្រប់ខេត្តកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រ ទ្បាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយចុះបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រង។
ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរក្នុងក្រុងបាវិត ក៏កំពុងសកម្មចុះបង្ក្រាបដូចគ្នា ។ ប៉ុន្តែប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់បាវិត ក្រុងបាវិត គាត់នៅមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីជាដើម។ល។នឹង។ល។ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ១
ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅតែបើកលេងជាធម្មតា ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមកគ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្តឬទិញអីវ៉ាន់នៅក្រុមបាវិតដែលជាទីប្រជុំជនសម្បូរទៅដោយភ្ញៀវទេសទេសចរណ៍មកលេងខាងលើនេះ.? ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។
ជាក់ស្ដែងនៅថ្ងៃទី 29ខែវិច្ឆិកាឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មាន ព្រុំសុជាហតញូស៍យើងបានចុះទៅដល់ទីតាំងខាងលើ ឃើញថាទីតាំងខាងលើកំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រីពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយជួនថ្នាក់ដឹកនាំខាងលើៗលោកជ្រាបជាព័ត៌មានផងដែពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកស្នងការខេត្តស្វាយរៀង ហើយនិងលោកអធិការក្រុងបាវិតមិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួនក្នុងបរិវេណកាស៊ីណូ ពិភពថ្មីទីប្រជុំជនក្នុងក្រុងបាវិត។
ទាក់ទិនទៅនឹងបញ្ហានេះពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត។ និងលោកឧត្ដមសេនីយ៍ត្រី ពេជ្រវីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕







