គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មហាជនសំណូមពរទៅដល់ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នឹង លោក យិន សាន អធិការខណ្ឌចំការមន ដឹកនាំកម្លាំងគណៈមេបញ្ជាការឯកភាព ខណ្ឌ ចុះស្រាវជ្រាវ និង ស៊ើបអង្កេត បង្ក្រាបទីតាំង ក្លឹបស្ប៉ាឆ្នេរមាស សង្ស័យ នឹង ផ្ដល់ទីតាំង ចែកចាយ ប្រើប្រាស់គ្រឿងញៀន និង ល្បែងស៊ីសងគ្រប់ប្រភេទ!!!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

មហាជនសំណូមពរទៅដល់ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នឹង លោក យិន សាន អធិការខណ្ឌចំការមន ដឹកនាំកម្លាំងគណៈមេបញ្ជាការឯកភាព ខណ្ឌ ចុះស្រាវជ្រាវ និង ស៊ើបអង្កេត បង្ក្រាបទីតាំង ក្លឹបស្ប៉ាឆ្នេរមាស សង្ស័យ នឹង ផ្ដល់ទីតាំង ចែកចាយ ប្រើប្រាស់គ្រឿងញៀន និង ល្បែងស៊ីសងគ្រប់ប្រភេទ!!!

 

ក្លឹបស្ប៉ាឆ្នេរមាស ដែលមានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែផ្តល់ទីតាំងចែកចាយប្រើប្រាស់គ្រឿងញៀនដល់យុវជនយុវនារីជាច្រើន ដែលបានចូលទៅផឹកស៊ីរាំច្រៀងដោយមិនខ្វល់ពីផ្លូវច្បាប់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងក្លឹបយីហោ «ស្ប៉ាឆ្នេរមាស» ដែលបោះទីតាំងឈរជើងនៅក្នុងដែនដីខណ្ឌចំការមន ខាងលើនេះ បានផ្តល់ទីកន្លែងសម្រាប់ការចែកចាយប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ដោយមិនខ្លាចធ្លាក់នរកប្រេត ១៨ជាន់ មិនតែប៉ុនោះក្លឹបខាងលើក៏បានបង្កប់នៅល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីទៀតផង។
យ៉ាងណាមិញខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអ្នកគ្រប់គ្រងក្លឹបខាងលើបានទេ ពាក់ព័ន្ធទៅនឹងប្រភពព័ត៌មានខាងលើនេះ ដោយហេតុថាគ្មានលេខទូរស័ព្ទ។

មហាជនជាច្រើនមានចម្ងល់ថា តើលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ដែលទើបតែឡើងកាន់តំណែងថ្មីៗហ៊ុយៗ ហើយនិងលោក យិន សាន អធិការខណ្ឌចំការមន ដែលកាន់ដំណែងយូរឡើងដុះស្នឹម មានដឹងទេថានៅដែនដីរបស់ខ្លួនមានជីវកម្មស្របច្បាប់ កំពុងតែបង្កប់គ្រឿងញៀន និងល្បែងស៊ីសង។
មហាជនជាច្រើនក៏បានលើកឡើងថា សព្វថ្ងៃនេះអធិការខណ្ឌចំការមន លោក យិន សាន ហាក់បីដូចជាធាត់ដុះពោះហួសប្រមាណ ធ្វើឱ្យពិបាកក្នុងការចុះបង្ក្រាបបទល្មើស ដូចជាល្បែងស៊ីសងបង្កប់គ្រឿងញៀននៅក្នុងផ្សារផ្លាហ្សាបឹងត្របែកជាន់ទី៤ ក៏លោកមិនអាចបង្ក្រាបបានដែរ។ ទោះបីជាមានខាងសារព័ត៌មានយើង ឬប្រជាពលរដ្ឋរាយការណ៍ឡើងសឹកប្រវេរមាត់ ឡើងអស់លុយសេវាទូរស័ព្ទក៏ដោយ ក៏លោកមិនអាចបង្ក្រាបបាន ពោលគឺ ឆ្លើយថាឱ្យទាក់ទងទៅលោក កៀង ល័ក្ស អភិបាលខណ្ឌ វិញទៅ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ធ្លាប់មានប្រសាសន៍ថា «និងត្រៀមទំលាក់ស័ក្តិចំពោះមន្ត្រីរូបណាដែលដុះពោះ»។

Previous Post Next Post