គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ហ្គេមបាញ់ត្រីជាច្រើនទូ នៅក្នុងផ្សារទំនើបអូឡាំព្យា កំពុងពង្វក់ស្មារតី សិស្សសាលាជាបន្តបន្ទាប់ តើអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា មានបើកភ្នែកមើលទេ?

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ហ្គេមបាញ់ត្រីជាច្រើនទូ នៅក្នុងផ្សារទំនើបអូឡាំព្យា កំពុងពង្វក់ស្មារតី សិស្សសាលាជាបន្តបន្ទាប់ តើអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា មានបើកភ្នែកមើលទេ?

 ហ្គេមបាញ់ត្រីជាច្រើនទូ នៅក្នុងផ្សារទំនើបអូឡាំព្យា កំពុងពង្វក់ស្មារតី សិស្សសាលាជាបន្តបន្ទាប់ តើអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា មានបើកភ្នែកមើលទេ?

(ភ្នំពេញ)៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថាក្នុងផ្សារទំនើបអូឡាំព្យាស្ថិតនៅតាមបណ្តោយ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា មានទូហ្គេមបាញ់ត្រីជាច្រើនកំពុងតែពង្វក់ដល់ស្រទាប់យុវវ័យជាច្រើនជាពិសេសក្មេងៗសិស្សសាលា។

ដោយមានសេចក្តីរាយការណ៍ពីអាណាព្យាបាលសិស្សបានប្រាប់ដល់អ្នកសារព័ត៌មានយើងខ្ញុំថា កូនៗរបស់គាត់គេចសាលាមិនចូលរៀនគឺតែងតែទៅលេងហ្គេមនៅទីនោះ ពួកគាត់បានបន្តទៀតថារាល់ថ្ងៃនេះគាត់ជាអាណាព្យាបាលរវល់តែប្រកបមុខរបររកស៊ីមិនសូវមានពេលតាមដានកូនតែពេលខ្លះក៏ទៅទាន់កំពុងតែលេងហ្គេមបាញ់ត្រី។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍បែបនេះអ្នកសារព័ត៌មានយើងខ្ញុំក៏បានទៅដល់ទីតាំងផ្សារទំនើបខាងលើហើយក៏ឃើញដូចអ្វីដែលពួកគាត់បានរាយការណ៍ពិតមែនគឺសំបូរតែសិស្សសាលាចូលលេង និងមានក្មេងស្ទាវជាច្រើនទៀតផងដែរ។

ដូច្នេះព័ត៌មាននេះក៏ជាសេចក្តីរាយការណ៍មួយជូនដល់សមត្ថកិច្ចខណ្ឌ៧មករាជាពិសេសលោកអភិបាលខណ្ឌ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទឱ្យចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅទីតាំងខាងលើនេះផងដើម្បីចូលរួមថែរក្សាការពារសណ្តាប់ធ្នាប់សន្តិសុខសង្គមគ្រប់រូបភាពដែលកើតមានហើយជាពិសេសមួយទៀតគឺត្រូវតែគោរពនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាដែលបានចេញបទបញ្ជាកន្លងមកគឺត្រូវតែអនុវត្តន៍ឱ្យខានតែបានផងទាន៕

Previous Post Next Post