គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកអភិបាលរងខេត្តព្រៃវែង៖ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលា នៅមូលដ្ឋានរបស់ខ្លួន

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោកអភិបាលរងខេត្តព្រៃវែង៖ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលា នៅមូលដ្ឋានរបស់ខ្លួន



ព្រៃវែង៖ លោក ចាន់ រ៉ាន់ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តបាន លើកឡើងថា មន្ត្រីអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលានៅតាមមូលដ្ឋានរបស់ខ្លួន ដោយការលើកឡើងនេះគឺនៅក្នុង វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ ២០២២ ដែលធ្វើនៅសាលាស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២។  ដោយមានការអញ្ជើញចូលរួម ពីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់ចូលរួមយ៉ាងច្រើនកុះករ។

ថ្លៃនៅក្នុងឱកាសនោះផងដែរលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងអភិបាលខេត្ត  បានបន្ថែមទៀតថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ ២០២២ នេះគឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់មានឱកាស ក្នុងការលើកឡើងនៅបញ្ហាប្រឈមនានារបស់គាត់ដែលកើតមានឡើងរយៈពេលកន្លងមកនេះ ដើម្បីឲ្យក្រុមប្រឹក្សា អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព ធ្វើការដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា។

លោក អភិបាលរងខេត្ត ក៏បានបន្តទៀតថា  ចំពោះការ ធ្វើវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ ២០២២ នេះ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិត និងបានស្ដាប់សំណើរ សំណូមពរ ឬកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីឲ្យគណៈអធិបតីឡើងបកស្រាយចម្ងល់នានា ក៏ដូចជាស្វែងរកដំណោះស្រាយទាំងអស់គ្នាក្នុងឱកាសដ៏មានសារៈសំខាន់ ក្នុងកម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ បានទាន់ពេលវេលាឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានា ប្រកបដោយតម្លាភាព សុចរិត និងយុត្តិធម៌ក្នុងសង្គម ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏បានលើកឡើងនៅបញ្ហាសំណូមពរមួយចំនួនដែលគាត់ជួបប្រទះនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការដោះស្រាយជូនគាត់ក្នុងនោះដែរអាជ្ញាធរ មន្ទីរអង្គភាព ពាក់ព័ន្ធ ក៏បានធ្វើការបកស្រាយ ឆ្លើយតបដល់គាត់ភ្លាមៗផងដែរ។  ហើយដោយឡែកបញ្ហាខ្លះទៀតដោយមានវិសាលភាពធំធេងហួសដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរពាក់ព័ន្ធ និងរៀបចំសំណុំឯកសារទាំងអស់នោះ បញ្ជូនមកថ្នាក់ខេត្តដើម្បីធ្វើការដោះស្រាយជូនគាត់បន្តទៀត ធ្វើយ៉ាងណាដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា និងស្របតាមការចង់របស់គាត់៕

Previous Post Next Post