
ខេត្តកណ្ដាល៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ តាមអនឡាញមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
យោងតាមឯកសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញ បនល្បែងមួយចំនួននៅតែបន្តបើកលេងយ៉ាងគឃ្លើន
ប្រជាពលរដ្ឋស្នើសុំដល់ឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាលមេត្តាចាត់មន្ត្រីជំនាញចុះបង្រ្កាបក្នុងករណីខាងលើដោយក្តីអនុគ្រោះ
អង្គភាពសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


