គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងសុីសងណេតអនឡាញដាក់លុយក្នុង អាខោន ទូរសព្ទ័ដៃកំពុងពេញនិយមគ្រប់ស្រទាប់យុវវ័យ១កន្លែងកំពុងលួចបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមន រក្សាភាពស្ងៀមស្ងាត់!!!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងសុីសងណេតអនឡាញដាក់លុយក្នុង អាខោន ទូរសព្ទ័ដៃកំពុងពេញនិយមគ្រប់ស្រទាប់យុវវ័យ១កន្លែងកំពុងលួចបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមន រក្សាភាពស្ងៀមស្ងាត់!!!

 

រាជធានីភ្នំពេញ: ទីតាំងបើកលេងល្បែង ណេតអនឡាញដាក់លុយក្នុងអាខោនទូរសព្ឌដៃកំពុងពេញនិយមគ្រប់ស្រទាប់យុវវ័យទីតាំងនៅតាមបណ្ដោយផ្លូវ សម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ  បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។

ប្រភពច្បាស់ការបានប្រាប់អង្គភាពសារព័ត៌មាន {ព្រុំសុជា ហតញ៉ូស៍ }ឲ្យដឹងថាមានទីតាំងបង្កប់លេងល្បែងស៊ី ណេតអនឡាញដាក់លុយក្នុងអាខោនទូរសព្ឌដៃកំពុងពេញនិយម នៅតាមបណ្ដោយផ្លូវ សម្ដេចសុធារស សង្កាត់ទន្លេបាសាក់  ក្រោយពីទទួលព័ត៌មានអង្គភាព {ព្រុំសុជា ហតញ៉ូស៍ }នៅយប់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២បានចុះទៅដល់ទីតាំងក៏ឃើញមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពដើម្បីផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌចំការមនមានវិធានការចុះបង្ក្រាបផង។

ល្បែងស៊ីសងកំពុងតែដំណើរការក្នុងសង្កាត់ ទន្លេបាសាក់ដល់ តើលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន នឹង មានចំណាត់ការបង្ក្រាបដែលឬទេក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបិតល្បែងទាំងឡាយណាដែលខុសច្បាប់។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាដល់លោក កៀង​ ល័ក្ស​ អភិបាល នៃគណ:អភិបាលខណ្ឌ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌចំការមន និងមានសមត្ថភាពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលឬទេ?? ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដៃ ពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។

ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ???

អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


Previous Post Next Post