ទីតាំងបាញ់អាប៉ោងលេងរាល់ថ្ងៃនៅភូមិព្រៃត្រុំ ឃុំញ័រ ស្រុកកំពង់រោទ៍ របស់ (លោក គានិងលោករ៉ន) ជាអ្នកកាងវង់អាប៉ោង សង្ស័យជាឆ្នាំងបាយរបស់លោក ហែម សាមុត???
ខេត្តស្វាយរៀង៖បនល្បែងបាញ់អាប៉ោងលេងរាល់ថ្ងៃនៅភូមិព្រៃត្រុំ ឃុំញ័រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កំពុងតែលួចលាក់បើកលេងយ៉ាងសប្បាយអឺងកង ដោយមិនខ្វល់ពីទោសទណ្ឌបន្តិតណទាល់តែសោះ(ពោល)លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍ បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខានតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុងភូមិព្រៃត្រុំ ឃុំញ័រ ស្រុកកំពង់រោទ៍ បានលើកឡើងថា មូលហេតុ ដែលអស់លោកហែម សាមុត បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែងបាញ់អាប៉ោង ខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងបនល្បែងបាញ់អាប៉ោងខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់លោកហែម សាមុតទេដឹង? ទើបបានជាលោកហែម សាមុត រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕
ទាក់ទិនទៅនឹងបញ្ហានេះពលរដ្ឋស្នើសុំដល់ លោកឧត្ដមសេនីយ៍ត្រី ពេជ្រវីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


