គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកកគគ្រេងក្នុងទឹកដីឃុំស្វាយភ្លោះ ស្រុកពាមជរ អាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់???

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកកគគ្រេងក្នុងទឹកដីឃុំស្វាយភ្លោះ ស្រុកពាមជរ អាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់???

 ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកកគគ្រេងក្នុងទឹកដីឃុំស្វាយភ្លោះ ស្រុកពាមជរ អាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់???

(ខេត្តព្រៃវែង)៖ ទីតាំងល្បែង​ស៊ីសងសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពានជរ ខេត្តព្រៃវែង កំពុងបើកដំណើរការលេងយ៉ាងគឃ្លើន​ក្នុងទឹកដីឃុំស្វាយភ្លោះគ្មានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានចុះទប់ស្កាត់ធ្វើការបង្ក្រាបឡើយ។

 គួររំលឹកផងថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងផុតនេះ សម្តេចតេជោ បានដាក់បញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវ​បង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន ហើយថែមបញ្ជាក់ទៀតថាបើខេត្តក្រុងស្រុកណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្តក្រុងស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង…
 
ប្រជាពលរដ្ឋក៏ដូចជាមជនកំពុងតែរង់ចាំមើលថា តើទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់តើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធហ៊ានបង្ក្រាបទីតាំងល្បែងសុីសងនេះទេ តើអាជ្ញាធរក្នុងស្រុកពាមជរគោរពនឹងបទបញ្ជារបស់ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុនសែន ដែឬទេ?
  
ប្រជាពលរដ្ឋរស់នៅក្នុង ភូមិសង្គ្រោះ ឃុំស្វាយភ្លោះ សូមអំពាវនាវទៅដល់លោក ជា សុមេធី អភិបាលនៃគណៈអភិបាលព្រៃវែង និងលោកព្រំសន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមលោកជួយត្រួតពិនិត្យនឹងដាក់បទបញ្ជាទៅលើអាជ្ញាធរក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ធ្វើការចុះទប់ស្កាត់និងបង្ក្រាបទៅលើទីតាំងខាងលើនេះផងទាន ដើម្បីឲ្យស្របតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុនសែន នឹងគោរពតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃ៕សូមអរគុណ!
Previous Post Next Post