លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី មានប្រសាសន៍ថាស្រ្តីគឺឆ្អឹងខ្នងដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងសេដ្ឋកិច្ច ឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់
ព្រៃវែង៖ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍លើកឡើងថា ស្រ្តីបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍លើកកម្ពស់ សេដ្ឋកិច្ច ប្រទេសជាតិ ឱ្យមានការរីកចម្រើនទៅមុខជាលំដាប់នៃការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោកស្រី ព្រាប ផល្លា ជាប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែងថ្មី ជំនូស លោក ស្រី ងិន ពៅ ដែលត្រូវបានចូលនិវត្ត នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមជាអធិបតីឯកឧត្តម ជា សមាធី អភិបាលខេត្តព្រៃវែង រួមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលរងជាស្ត្រីទាំង១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង។
លោកជំទាវកិត្តិបណ្ឌិត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរកិច្ចការនារីខេត្តព្រៃវែងនាពេលកន្លងមកបានយ៉ាងល្អប្រសើរក្នុងការធ្វើការងារដើម្បីស្ត្រី និងចូលរួមលើកស្ទួយស្ត្រីនៅក្នុងខេត្តព្រៃវែងបានយ៉ាងល្អប្រសើរគួរជាទីមោទនៈនាពេលកន្លងមកនោះ។
ក្នុងឱកាសនេះដែរ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានណែនាំដល់ លោកស្រី “ព្រាប ផល្លា ដែលទេីបទទួលតំណែងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ហេីយស្នើរសុំអោយលោកស្រីខិតខំធ្វើការងារ ដោយសហការណ៍ និងពង្រឹងសាមគ្គីភាពបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបី។
ក្នុងនោះដែរ លោកជំទាវ កិត្តិបណ្ឌិត សូមលេីកទឹកចិត្តដល់ លោកស្រីប្រធានមន្ទីរថ្មី បន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេស ធ្វេីយ៉ាងណាឲ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ដំណេីរការបានយ៉ាងល្អប្រសេី ដេីម្បីឆ្លេីយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព ដេីម្បីឲ្យមន្ទីរកិច្ចការនារីមានការរីកចម្រេីនលូតលាស់បានយ៉ាងល្អប្រសេីរថែមទៀត។
ក្នុងនោះដែរ លោកស្រី ព្រាប ផល្លា ដែលជាប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែងថ្មីបានធ្វើការប្តេជ្ញាចិត្តថា
១-ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
២-គោរពអោយបានខ្ជាប់ខ្លួននូវរដ្ឋធម្មនុញ្ញ ច្បាប់ អនុក្រឹត្យ ប្រកាស ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន។
៣-យកអស់កម្លាំងកាយ និងកម្លាំងប្រាជ្ញា ដើម្បីបំពេញភារកិច្ចជូនក្រសួង និងរដ្ឋបាលខេត្ត ក្នុងការរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តការពារ ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ។
៤-ពង្រឹងចំណងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ដើម្បីបង្កើនភាពរឹងមាំ ប្រសិទ្ធភាពរបស់អង្គភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ក្រសួង ជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្ត។ លើសពីនេះ លោកស្រី នឹងខិតខំបន្តពង្រឹងកិច្ចសហការ និងយោគយល់គ្នា ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នឹងធ្វើការពិគ្រោះ យោបល់ជាមួយថ្នាក់ដឹកនាំអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការជាតិ អង្កការអន្តរជាតិ និងដៃគួរអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ជាប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល។
៥ -បន្តអនុវត្តឲ្យបានសម្រេចតាមផែនការរបស់ក្រសួង និងរដ្ឋបាលខេត្ត ដែលបានដាក់ចុះ ពិសេសពង្រឹង ជំរុញការអនុវត្តកម្មវិធី ការប្រើប្រាស់ថវិកាជាតិឲ្យទាន់ផែនការ ដែលក្រសួងបានគ្រោងទុក ។
៦-ខិតខំសិក្សាបង្កើនសមត្ថភាព និងដកស្រង់បទពិសោន៍ពីការងារធ្វើយ៉ាងណាឱ្យការអនុវត្តតួនាទីភារកិច្ចកាន់តមាន ប្រសិទ្ធិភាព៕












