គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
PSC

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

No title

 ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ
3
លិខិតសុំទោស
  ខ្ញុំបាទឈ្មោះ ទិត្យ សេងហាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ រកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តួនាទីជាចាងហ្វាងអង្គភាពសារព័ត៌មាន SH NEWS។



សូមគោរពចូលមក

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាទីគោរព!!
កម្មវត្ថុ: សូមធ្វើការ សុំទោសចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដែលខ្ញុំបាទបានចុះផ្សាយព័ត៌មានមិនទាន់បានគ្រប់ជ្រុយជ្រោយធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងភាពស្អាតស្អំ របស់លោកឧត្តមសេនីយ៍ទោ ។

មូលហេតុ: ដោយខ្ញុំបាទមិនទាន់បានទទួលព័ត៌មាន គ្រប់ជ្រុយជ្រោយ ដោយកាលពីប្រហែល២ខែមុន រូបខ្ញុំបាទបានចុះផ្សាយព័ត៌មាននៅលើគេហទំព័រនិងផេកផ្លូវការរបស់អង្គភាពសារព័ត៌មាន SH NEWS ដែលមានចំណងជើងថា“ល្បែងអនឡាញនៅក្នុងខេត្តកណ្តាល ប្រជាពលរដ្ឋដាក់ការសង្ស័យថាជាឆ្នាំងបាយលោកឈឿន សុចិត្ត ”ដែលព័ត៌មាននេះមិនមានប្រភពច្បាស់លាស់និងគ្រប់ជ្រុងជ្រោយនៅឡើយ ។
      អាស្រ័យហេតុនេះខ្ញុំបាទ សូមធ្វើការសូមអភ័យទោសដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត
និងសាធារណៈជនផងដែរ ដោយសន្យាថានិងផ្សាយព័ត៌មានដែលច្បាស់ពិតប្រាកដ គ្រប់ជ្រុងជ្រោយនិងមិនធ្វើប៉ះពាល់ដល់លោកឧត្តមសេនីយ៍ទោ ទៀតទេ។
  សូម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទទួលនូវការគោរពអំពីខ្ញុំបាទដោយក្តីអនុគ្រោះ។

ថ្ងៃពុធ៨កើតខែចេត្រ ឆ្នាំខាល ចត្វាស័កពស ២៥៦៦
រាជធានីភ្នំពេញថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣

Previous Post Next Post