គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិត ថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលើកលែងទោស លោក ទិត្យ សេងហាក់ ចាងហ្វាង SH News

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិត ថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលើកលែងទោស លោក ទិត្យ សេងហាក់ ចាងហ្វាង SH News

 សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិត ថ្លែងអំណរគុណ  លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលើកលែងទោស លោក ទិត្យ សេងហាក់ ចាងហ្វាង SH News

ខេត្តកំពង់ឆ្នាំង៖ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣នេះ។

តាមលិខិតនោះ មានខ្លឹមសារថា សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន     លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលមានទឹកចិត្តមេត្តាករុណា សណ្តោសប្រណី ទទួលយកសំណូមពររបស់សមាគម និងទទួលយកការសុំអភ័យទោសពី លោក ទិត្យ សេងហាក់ ចាងហ្វាងគេហទំព័រ www.senghaknews.net  ដែលបានចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធបទល្មើសនេសាទក្នុងខេត្តកំពង់ឆ្នាំងកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ លោកឧត្តមសេនីយ៍ទោស្នងការ តែពេលនេះ លោកចាងហ្វាងបានធ្វើលិខិតសុំទោស និងប្តេជ្ញាចិត្តកែប្រែកំហុសឆ្គង ចូលរួមផ្សព្វផ្សាយព័ត៌មានដើម្បីអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមគាំទ្រ និងកោតសរសើនូវស្នាដៃរបស់ លោកឧត្តមសេនីយ៍ទោស្នងការ ក្នុងការដឹកនាំកម្លាំង បង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា និងជោគជ័យជាបន្តបន្ទាប់ដែលទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន។
សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោស្នងការ សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសមប្រកបដោយ ព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណកុំបីឃ្លៀងឃ្លាតឡើយ។


Previous Post Next Post