នគរបាលខេត្តព្រៃវែង ចុះផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន
ព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៣ នេះ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងបង្ហានានាក្នុងសង្គម គ្រួសារ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងចាស់ព្រឹទ្ធាចារ្យ ដល់មូលដ្ឋាន សាលារៀន និងទីវត្តអារាម ផ្ទាល់ ដើម្បីឲ្យពួកគាត់បានយល់ដឹង និងកាន់តែជ្រាបច្បាស់ ។សូមជំរាបថា ការចុះផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ច្បាប់ចរាចរណ៍ និងបញ្ហានានា កម្លាំងនគរបាល ក្នុងខេត្តព្រៃវែង បានចុះធ្វើសកម្មភាពដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ជារៀងរាល់ថ្ងៃ ។














