ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បានសហការជាមួយការិយាល័យជំនាញចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង
👮នៅយប់ថ្ងៃពុធ ១៥កើតខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២៣ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បានសហការជាមួយការិយាល័យជំនាញចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អ ប្រសើរ។យើងអនុវត្តបានចំនួន៧គោលដៅលើ០៥ក្រុងស្រុកគឺ÷-ស្រុកបរិបូណ៍០១គោលដៅ-ស្រុករលាប្អៀរ០២គោលដៅ
-ស្រុកទឹកផុស០១គោលដៅ
-ស្រុកកំពង់លែង០១គោលដៅ
-ស្រុកសាមគ្គីមានជ័យ០២គោលដៅ
-ស្រុកកំពង់ត្រឡាច០១គោលដៅ
-ស្រុកជលគិរី០១គោលដៅ
-ក្រុងកំពង់ឆ្នាំង០១គោលដៅ
👉លទ្ធផលកិច្ចប្រតិបត្តិការត្រួតពិនិត្យរួមមាន:
-រថយន្តចំនួន៣២គ្រឿង
-ម៉ូតូចំនួន១៥៩គ្រឿង
-គោយន្តចំនួន០៨គ្រឿង
-phasApp=០២គ្រឿង
+សកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កំុអោយប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) នឹង អប់រំក្មេងៗដើរលេងពេលយប់ មានចំនួន៧៨នាក់ ស្រី២៥នាក់។












