គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ស្នងការនគរបាលខេត្តព្រៃវែង ដាក់ចេញយុទ្ធនាការបោសសម្អាត ក្រុមក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ស្នងការនគរបាលខេត្តព្រៃវែង ដាក់ចេញយុទ្ធនាការបោសសម្អាត ក្រុមក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសង

 ស្នងការនគរបាលខេត្តព្រៃវែង ដាក់ចេញយុទ្ធនាការបោសសម្អាត ក្រុមក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំបើកកិច្ចប្រជុំលើកទី២ រយៈពេលមួយខែ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់អធិការដ្ឋានក្រុង ស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់លោកអធិការក្រុង-ស្រុក ទាំង ១៣ ។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់ចេញនូវបទបញ្ជាដល់លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ ត្រូវពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងការអនុវត្តការងារ វិន័យកងកម្លាំង និងដាក់ចេញនូវយុទ្ធនាការមុនពីធីបុណ្យចូលឆ្នាំខ្មែរ អធិការក្រុង-ស្រុក ទាំង ១៣ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន ពិសេសក្រុងព្រៃវែង ។

បន្ទាប់ពីទទួលបានការណែនាំ និងដាក់ចេញនូវបទបញ្ជា ក្នុងការអនុវត្តការងារបន្ត លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ បានប្ដេជ្ញាអនុវត្តឲ្យបានល្អផងដែរ ៕


Previous Post Next Post