គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជា🇰🇭ចល័តតាមមូលដ្ឋាន ភ.ព.ព.ស និងបញ្ចូលសមាជិកបក្សថ្មី ការសំណេះសំណាលជាមួយសមាជិកគណបក្ស......

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជា🇰🇭ចល័តតាមមូលដ្ឋាន ភ.ព.ព.ស និងបញ្ចូលសមាជិកបក្សថ្មី ការសំណេះសំណាលជាមួយសមាជិកគណបក្ស......

 ពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជា🇰🇭ចល័តតាមមូលដ្ឋាន ភ.ព.ព.ស និងបញ្ចូលសមាជិកបក្សថ្មី ការសំណេះសំណាលជាមួយសមាជិកគណបក្ស......

{រាជធានីភ្នំពេញ} ៖នា.ព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ ២០២៣ នេះ គណបក្សប្រជាជនរាជធានីភ្នំពេញបានសម្រេចបង្កើតសាខាចល័តគណបក្សដើម្បីកៀគរអ្នកគាំទ្របន្ថែម និងបានតែងតាំងអតីតមន្ត្រីគណបក្សប្រឆាំងជាប្រធានសាខាចល័តនេះ។

អតីតសមាជិកគណបក្សភ្លើងទៀន លោក ឆេង គឹមសេង ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា🇰🇭ចល័តតាមមូលដ្ឋាន ភ.ព.ព.ស ជាមួយនឹងអតីតមនុស្សមកពីគណបក្សប្រឆាំងមួយចំនួនទៀតជាអនុប្រធាន និងសមាជិក។

.យោងតាមការប្រកាសសេចក្ដីសម្រេចនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ សាខាចល័តមូលដ្ឋានគណបក្សរាជធានីភ្នំពេញគឺចំណុះឱ្យគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។

ជំនួយការសម្ដេចតេជោ ហ៊ុន សែន គឺលោក ដួង ដារ៉ា បានស្វាគមន៍ការបង្កើតសាខាគណបក្សប្រជាជនកម្ពុជា🇰🇭ចល័តតាមមូលដ្ឋាន ភ.ព.ព.ស នេះ ដោយថាសាខានេះនឹងជួយចុះពន្យល់តាមមូលដ្ឋានក្នុងរាជធានីភ្នំពេញទាំងមូលបញ្ជៀបព័ត៌មានដល់សមាជិកប្រឆាំងឱ្យវិលត្រលប់មករួមរស់ និងគាំទ្រគណបក្សប្រជាជនវិញ។

.គួរឱ្យដឹងថានៅថ្ងៃនេះសាខាចល័តគណបក្សប្រជាជនកម្ពុជា🇰🇭ចល័តតាមមូលដ្ឋាន ភ.ព.ព.ស បានប្រមូលសមាជិកគាំទ្រពីបក្សប្រឆាំងឱ្យមកចូលជាសមាជិកគណបក្សប្រជាជនបានជាង ១ ៤០០នាក់ហើយ៕


Previous Post Next Post