គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ ខ្នាត ipad នៅចំណុចភូមិថ្មី,ឃុំរកាគយ,ស្រុកកងមាស, សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកកងមាស ហើយមើលទៅ បានជាមិនបង្ក្រាប!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ ខ្នាត ipad នៅចំណុចភូមិថ្មី,ឃុំរកាគយ,ស្រុកកងមាស, សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកកងមាស ហើយមើលទៅ បានជាមិនបង្ក្រាប!

 ល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ ខ្នាត ipad នៅចំណុចភូមិថ្មី,ឃុំរកាគយ,ស្រុកកងមាស,  សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកកងមាស ហើយមើលទៅ បានជាមិនបង្ក្រាប!

ខេត្តកំពង់ចាម៖កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឱ្យខាងតែបាន ។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


យោងតាមប្រភពព័ត៌មានពីមហាជន បានអោយដឹងថា? បច្ចុប្បន្ននេះ នៅចំណុចភូមិថ្មី,ឃុំរកាគយ,ស្រុកកងមាស,ខេត្តកំពង់ចាម មាន ល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ ជាច្រើនទីតាំង កំពុងតែបើកដំណើរការយ៉ាងរលូន (ពោល)គឺអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងអាណាចក្រស្រុកកងមាស ដឹកនាំដោយលោក ជាជូនអធិការនគរបាលស្រុកកងមាស បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុកទៀតផង។

បានលើកឡើងថា ករណីលោក ជា ជូន អធិការនគរបាលស្រុកកងមាស បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្ត តាមបទបញ្ជារបស់សម្តេចតេ ជោ ហ៊ុន សែន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ជល់មាន់តាមទូរទស្សន៍អនឡាញ ខ្នាត ipad ខាងលើនេះ សង្ស័យ លោក ជា ជូន អធិការនគរបាលស្រុកកងមាស អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់ល្បែងស៊ីសងប្រភេទជល់មាន់តាមទូរទស្សន៍អនឡាញ ខ្នាត ipad ខាងលើនេះអស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តតាមបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

មហាជនបានសំណូមពរដល់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ផង

Previous Post Next Post