គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម ស សុខា តំណាងសម្តេចក្រឡាហោម បន្តរជូបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ នៅស្រុកស៊ីធរកណ្តាល និងស្រុកពារាំង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្តម ស សុខា តំណាងសម្តេចក្រឡាហោម បន្តរជូបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ នៅស្រុកស៊ីធរកណ្តាល និងស្រុកពារាំង

 ឯកឧត្តម ស សុខា តំណាងសម្តេចក្រឡាហោម បន្តរជូបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ នៅស្រុកស៊ីធរកណ្តាល និងស្រុកពារាំង

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ នៅស្រុកស៊ីធរកណ្តាល និងស្រុកពារាំង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ស សុខា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ គិតគូអំពីសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេស មិនដែលទុកបងប្អូនណាម្នាក់ចោលនោះទេ។

ឯកឧត្តម លើកឡើងបន្ថែមទៀតថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ ដែលកម្ពុជារង់ចាំឱកាសនេះអស់រយៈពេលជាង ៦០ឆ្នាំ មកហើយ។ ជាលទ្ធផលក្នុងការរៀបចំនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ដោយដណ្ដើមបានមេដាយសរុបចំនួន ២៨២ ក្នុងនោះមាន មេដាយមាស ៨១ មេដាយប្រាក់ ៧៤ និងមេដាយសំរិទ្ធិ ១២៧ ដែលឈរលើចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសទាំង ១១ ដែលចូលរួមប្រកួត ហើយលទ្ធផលនេះ បង្ហាញថាកម្ពុជា បានបំបែកកំណត់ត្រាថ្មី ដែលទទួលបានមេដាយច្រើនបំផុតមិន ធ្លាប់មានក្នុងប្រវត្តិចូលរួមប្រកួតស៊ីហ្គេមកន្លងមក។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងការងារការបរទេស គឺបានលើកកម្ពស់តួនាទី និងកិត្យានុភាពព្រះរាជាណាចក្រកម្ពុជាយើង នៅលើឆាកតំបន់ និងអន្តរជាតិ ដែលនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេលជិត ៥ ឆ្នាំ មកនេះ ពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានប្រកាសជូនប្រជាពលរដ្ឋកាលពីដើមអាណត្តិ។ ឯកឧត្តមបន្តទៀតថា ស្នាដៃ និងសមិទ្ធផលទាំងនេះ បានមកដោយសារការចូលរួមលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែង និងការសម្រេចបាននូវសមិទ្ធផលសង្គមលើគ្រប់វិស័យ បានធ្វើឲ្យប្រទេសកម្ពុជា មានការប្រែប្រួលផ្លាស់ប្តូរមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ ដោយបានប្រែក្លាយឋានៈកម្ពុជា ពីប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត មកកាន់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប៕


Previous Post Next Post