គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ស្លាប់ម្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រុសព្រលះគ្នាជាមួយម៉ូតូ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ស្លាប់ម្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រុសព្រលះគ្នាជាមួយម៉ូតូ

 ស្លាប់ម្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រុសព្រលះគ្នាជាមួយម៉ូតូ

ខេត្តព្រៃវែង:មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តម៉ាក់ព្រុស នឹងម៉ូតូ ដែលធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី២៥ខែឧសភា២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ8Aស្ថិតនៅភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។


តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុរថយន្តបង្កម៉ាកព្រុសពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2AQ-2020 ម្ចាស់ឈ្មោះ ហួ ផល្លា អាយុ31ឆ្នាំ បច្ចុប្បន្ននៅឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្ដាល បានបើកបរយ៉ាងលឿន ហើយក៏បើកវ៉ាជែងចូលជ្រុលទៅឆ្វេងដៃ ក៏បុកគ្នាពេញទំហឹងជាមួយម៉ូតូជនរងគ្រោះខណៈដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ ភឿន ចំរើន ភេទប្រុសអាយុ២២ឆ្នាំ ម៉ូតូម៉ាកC125ស្លាកលេខព្រៃវែង1T4197សេរី2020 បច្ចុប្បន្នរស់នៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ហើយបើតាមឱ្យដឹងពី លោក ឈុន សុឃឿន អធិការរងស្រុកស្វាយអន្ទរ ទទួលផែនចរាចរណ៍បានបញ្ជាក់ប្រាប់មកអង្គភាពគេហទំព័រ(ព្រុំសុជាហតញូស៍)ថារថយន្ត និងតៃកុងរថយន្ត ត្រូវបានកំលាំងមន្ត្រីសមត្ថកិច្ចជុំនាញ យកឡានមកស្ទូចដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរដើម្បីរងចាំការដោះស្រាយ។


Previous Post Next Post